ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការអន្តរក្រសួងពិនិត្យ តាមដាន និងវាយតម្លៃការប្រមូលចំណូលសម្បទានដីសេដ្ឋកិច្ចបង់ចូលថវិការដ្ឋ បានដឹកនាំសមាជិក សមាជិកា និងគណកម្មការអន្តរក្រសួង ប្រជុំពិភាក្សាលើការងារប្រមូលចំណូលសម្បទានដីសេដ្ឋកិច្ច នៅសាលប្រជុំនាយកដ្ឋានសហប្រតិបតិបត្តិអន្តរជាតិ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការ អនុវត្តការងារប្រមូលចំណូលពីសម្បទានដីសេដ្ឋកិច្ច ក្នុងឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ហើយនឹងពិភាក្សាលើបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងការជំរុញការប្រមូលចំណូលពីសម្បទានដីសេដ្ឋកិច្ចនេះ៕