ស្រែប្រាំង​កំពុង​ទាក់ទាញ​កសិករ​នៅ​ស្រុក​ជីក្រែង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4274

មន្ទីរ​កសិកម្ម​ខេត្ត​សៀម​រា​បាន និងកំពុង​ធ្វើស្រែ​ប្រាំង ​បង្ហាញ​ដោយ​អនុវត្ដ​ប្រពលវប្បកម្ម​តាម​គោល​ការ​ណ៏​ធម្មជាតិ(ប.វ.ស)លើ​ផ្ទៃដី១០០ហិកតា នៅ​ភូមិ​ម្កាក់ ឃុំ​ខ្នាចរមាស ​ស្រុក​ជីក្រែង ដែល​ការអនុវត្ត​ន៏​នេះ បាន​ទាក់ទាញ​ការចាប់​អារ​ម្ម​ណ៏​ច្រើន​ពី​កសិករ។

មន្ដ្រី​មន្ទីរ​កសិកម្ម​បាន​និយាយថា នៅទីនេះ​ពីមុន​ កសិករ​ពុំមាន​ទម្លាប់​ធ្វើស្រែ​ប្រាំង​ទេ។ ក្រោយ​ការធ្វើ​ស្រែវស្សា​រួច ទីនេះ​ត្រូវបាន​ទុកចោល​ទំនេរ។ តាមរយះ​ការជំរុញ​របស់លោករ​ដ្ឋ​មន្ដ្រី​ក្រសួងកសិកម្ម​ និង​ការ​អនុវត្ដ​ន៏​ជាក់ស្ដែង​ជាមួយ​កសិករ ​ដើម្បីឱ្យ​មានការ​ប្រែប្រួល​ថ្មី​មន្ទីរ​កសិកម្ម​រួមជាមួយ​ការិយាល័យ​កសិកម្ម​ស្រុក ​បានធ្វើ​ស្រែប្រាំង​បង្ហាញ​នេះ​ឡើង។ មន្ដ្រី​រូប​នោះបាន​បន្ដទៀតថា ក្នុង​ដំណើរការ​អនុវត្ដ​នាពេលនេះ​ បានធ្វើឱ្យ​កសិករ​ភាគច្រើន​ចាប់​អារ​ម្ម​ណ៏​ជាខ្លាំង។

សេចក្ដីបញ្ជាក់​ខាងលើនេះ​ ត្រូវបាន​ធ្វើឡើង​ខណៈពេល ​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ច័ន្ទ​សារុន បាន​អញ្ជើញ​ទៅ​ទីនោះ កាលពី​ថ្ងៃទី៣១ ខែមីនា ​កន្លងទៅ។

នៅ​ទីនោះ​ក្រោយ​ការពិនិត្យ​ជាក់ស្ដែង និង​ការ​ស្ដាប់​អ្នកជំនាញ​ និង​កសិករ​លើកឡើង​ លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​លើ​ការងារ​មួយចំនួន។ លោក​បាន​មាន​ប្រសា​ស​ន៏​ថា មន្ទីរ​ត្រូវមាន​ការតាមដាន​ការ​អនុវត្ដ​ន៏​ឱ្យ​ជាប់​ជាប្រចាំ​ពី​ការប្រែប្រួល​របស់​ស្រូវ ដើម្បី​បានជា​ពិសោធ​ន៏​ជួយ​ដល់​កសិករ​ក្នុងការ​ពង្រីក​បន្ថែម។

ចំពោះ​កសិករ​លោក​បាន​ទាញ​អារ​ម្ម​ណ៏​ឱ្យ​គិតពី​ការប្រើប្រាស់​ពូជ​សុទ្ធ​ល្អ។ លោក​បន្ដថា​ជាទូទៅ​កសិករ​យើង​មិនសូវ​ចាប់​អារ​ម្ម​ណ៏​ក្នុងការ​ជ្រើសរើស​ពូជ​ប្រើប្រាស់​ពូជ​សុទ្ធ​ល្អ​និង​ពូជ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​ទេ គឺ​ធ្វើ​ទៅតាម​ទម្លាប់តៗគ្នា ។លោក​ពន្យល់ថា​បញ្ហា​នេះ​ត្រូវតែ​កែប្រែ​ចេញ។លោក​ក៏បាន​ណែនាំ​ផងដែរ​ពី​របៀប​រៀបចំ​ដី​ឱ្យ​រាបស្មើ​ល្អ​ហើយ​ធ្វើ​ដី​ឱ្យបាន​ពី២ទៅ៤ដង។ត្រូវ​មើល​និង​បោចស្មៅ​ឱ្យអស់។ដោយឡែក​ការប្រើប្រាស់​ទុយោ​បូមទឹក​គួរប្រើ​ប្រាស់ ទុយោ​ធ្វើ​ពី​កា​រ៉ុង​សម្រាប់​ត​ភ្ជាប់​ម៉ាស៊ីនបូមទឹក ព្រមទាំង​ងាយស្រួល​ចល័ត​និង​ទុន​ដាក់។

ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ដ្រី​បានផ្ដល់​ឧ​បករ​ណ៏​កម្ចាត់​ស្មៅ​ចង្រៃ​ដែល​ផលិត​ដោយ​នាយកដ្ឋាន​គ្រឿងយន្ដ​កសិកម្ម​ចំនួន៥គ្រឿង​ជូន​ដល់​ប្រជាកសិករ ដើម្បី​ធ្វើការ​បង្ហាញ​ក្នុងការ​កម្ចាត់​ស្មៅ​ចង្រៃ​និង​ជួយ​ជ្រោយ​ដី​ឱ្យ​បានល្អ​ផងដែរ៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12