មន្ដ្រីផ្នែកនិងសង្កាត់ជលផលកាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ មិថុនា បានបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ក្នុងចំណុចបរិបូណ៌ កំពង់លែងចុងកោះ ភូមិកណ្ដាល និងកំពង់អុស ។ លោកសេង សុវណ្ណារិទ្ធ នាយផ្នែកជលផលកំពង់ឆ្នាំង ឱ្យដឹងថា អនុវត្ដទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក៏ដូចជាលោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ព្រមទាំងលោកណៅ ធួក ប្រធានរដ្ឋបាលជលផលស្ដីពីការបង្ក្រាប បទល្មើសនេសាទគ្រប់ប្រភេទតាមដងទន្លេ ក្នុងរដូវហាមឃាត់ ជាលទ្ធផលរយៈពេល ៤ថ្ងៃគិតចាប់ពីថ្ងៃទី៣ ដល់ទី៦មិថុនា សមត្ថ កិច្ចបានរុះរើកាប់បំផ្លាញចោលសាច់អួន ៤១កន្លែង ស្មើប្រវែង២.១៥៩ម៉ែត្រ កាប់ បំផ្លាញចោលលបធ្វើពីសាច់អួនចំនួន៣៨ គ្រឿង ដកបំផ្លាញបង្គោល១.៦១០ដើម របាំងស្បៃមុង៣កន្លែង ស្មើនឹង៦០ម៉ែត្រ ព្រមទាំងបំផ្លាញចោលបទល្មើសនេសាទ ខុសច្បាប់មួយចំនួនទៀត ។
លោកបន្ដថា បើទោះបីជាមានការហាម ឃាត់ការនេសាទក្នុងរដូវហាមឃាត់យ៉ាង ណាក៏ដោយក៏មានជនខិលខូចលួចប្រើ ឧបករណ៍នេសាទខុសច្បាប់មានអួន អួនស្បៃ មុង លប សាច់អួនជាដើម។ ដែលកត្ដានេះ បង្កឱ្យហិនហោចដល់ត្រីគ្រប់ប្រភេទ ព្រោះ ថានេះគឺជារដូវត្រីពងកូនដែលខាងរដ្ឋបាល ជលផលមានការប្រុងប្រយ័ត្នណាស់ បើសំលាប់មេត្រី១ក្បាលដូចសំលាប់កូនត្រីក្នុង ពោះរាប់លានកូន ។ លោកបានសន្យាថានឹង ចុះបង្ក្រាបបន្ដទៀតនៅតំបន់ណាដែលពុំទាន់បានទៅដល់ដើម្បីធានាបានសុវត្ថិភាពត្រីក្នុង រដូវហាមឃាត់នេសាទ៕