មានទឹក​គឺមាន​ប្រាក់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3543

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ប្រាប់​ដល់​កសិករ​ថា នៅពេលដែល​យើង​មានទឹក​គឺ នឹងមាន​ចំណូល​ សម្រាប់​គ្រួសារ ដូចនេះ​ត្រូវតែ​ប្រើប្រាស់​ទឹក ​ឱ្យមាន​ប្រសិទ្ធភាព ។ ស្រះ​ទឹក​សហគម​ន៏​ ស្ថិតនៅ​ភូមិ​ឫស្សី​មួយ​គុម្ព ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ បាន​សម្ភោ​ធ​ កាលពីដើម​ស​ប្ដា​ហ៏​នេះ។ ស្រះ​នេះ​មាន​ទំហំ៥០ម៉ែត្រ​គុណ​នឹង៧០ម៉ែត្រ និង​ជម្រៅ៣ម៉ែត្រ ដែល​ចំណាយ​ស្ដារឡើងវិញ​អស់​ទឹកប្រាក់​ចំនួន៤២លាន​រៀល ​ដោយ​ថវិកា​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ ដែលមាន​វត្ដ​មាននៅ​ក្នុង​ពិធី​នេះ​ បាន​ប្រាប់​ដល់​អ្នកចូលរួម​ជាច្រើន​រយ​នា​ក់ថា ការបង្កើតឱ្យមាន​ប្រភពទឹក ​នៅក្នុង​មូលដ្ឋាន គឺជា​មហិច្ឆតា​រប​ស់ឯកឧត្ដម ក៏ដូចជា​គោលនយោបាយ ​របស់​ក្រសួងកសិកម្ម​ផងដែរ ។ ឯកឧត្ដម​បញ្ជាក់ថា “ មានទឹក គឺមាន​ប្រាក់។ មានទឹក​យើង​អាច​ប្រែ​ ក្លាយទៅជា​ប្រភព​ចំណូល​តាមរយៈ នៃ​ការធ្វើ​កសិកម្មផ្សេងៗ តាម​ដែល​អាចធ្វើ​ទៅបាន។

កសិករ​អាច​ដាំ​ដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី។ល។ មានទឹក​ត្រូវមាន​ត្រី​ហូប។ មាន​ដី​ ត្រូវមាន​ដំណាំ​គ្រប់មុខ ដោយ​ការប្រើប្រាស់​ទឹក​ ដែល​យើង​មាន ។ ឯកឧត្ដម​បន្ដទៀតថា គ្រប់គ្នា​ត្រូវយក​ចិ​ត្ដ​ទុកដាក់​គិតគូរ ​លើ​បញ្ហា​ទឹកជា​សំខាន់​ ព្រោះ​អនាគត​យើង​ប្រឈម​នឹង​ការខ្វះ​ទឹក។ ដូចនេះ​ប្រើប្រាស់​ទឹក​ ប្រកបដោយ​សន្សំ​សំចៃ​ចំ​ទិសដៅ​ និង​មាន​ប្រសិទ្ធភាព ។

អូរ​សារាយ​ជា​ឃុំ​មួយ ដែលមាន​ការអភិវឌ្ឍ​ន៏​បង្គួរ ដោយសារ​តែ​ប្រជាជន​ទីនេះ​ មានការ​កែប្រែ​ទម្លាប់​ជាច្រើន ​ក្នុង​ការធ្វើ​កសិកម្ម និង​ការបង្កើត​មុខរបរ​ផ្សេងទៀត​នៅក្បែរ​ផ្ទះ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​បន្ដថា ការ​មានទឹក ​ហើយក៏​ចាំបាច់​ផងដែរ ក្នុងការ​គ្រប់​គ្រង​ទឹក​ និង​ប្រើប្រាស់​ទឹក​ឱ្យ​បានល្អ។ ការជីក​ស្រះ​ ការធ្វើ​អាង​ គឺ​ទិសដៅ​គ្រប់គ្រង​ទឹក​នេះឯង។ ឯកឧត្ដម​បាន​រំលឹក​ឱ្យ​កសិករ​រួមគ្នា​ ថែរក្សា​ស្រះ​ទឹក​នេះ​ ឱ្យ​បានល្អ​ជាមួយ នឹង​ការធ្វើ​អនាម័យ​ការដាំ​ដើមឈើ ​ដើម្បីឱ្យ​ទីនេះ​ក្លាយជា​កន្លែង​ធម្មជាតិ​មួយ​ប្រកបដោយ​សុខដុម៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12