ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ជាមួយ​លោក Bjorn Myrseth ប្រធាន​ក្រុមហ៊ុន​ ​VITAMAR ស្តីពី​គម្រោង​វិនិយោគ​នៃ​ការ​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែរ

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2766

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Bjorn Myrsethប្រធាន​ក្រុមហ៊ុន​VITAMAR នៅ​ប្រទេស Norway និង​សហការី​នៅក្នុង​ជំនួប​សវនាការ​វេលា​ម៉ោង១៥និង៣០នាទី នា​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ។

លោក Bjorn Myrseth បាន​ពន្យល់​អំពី​ប្រវត្តិ​គម្រោង​វិនិយោគ​នៃ​ការចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែ​ក្នុងប្រទេស​កម្ពុជា។ លោក​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​វី​តា​ម៉ា(VITAMAR) មានបទពិសោធន៍​ចិញ្ចឹម​ត្រី​សមុទ្រ​ក្នុងប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដោយ​ប្រើ​បែ​ទំនើប​និង មាន​ស្ថានីយ​ភ្ញាស់​កូន​ត្រី​ពូជ​ផ្គត់ផ្គង់​ដល​ការចិញ្ចឹម​ផងដែរ។ ក្រុមហ៊ុន VITAMAR នឹង​ចំណាយ​ទុន​ប្រហែល ប្រាំបួន​លាន ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​អ្នកជំនាញ​ផ្នែក​វារីវប្បកម្ម និង​ប្រជាជន ចំនួន២០០ នាក់។

លោក​បាន​ជម្រាបជូន​ផងដែរ​ថា​ត្រី​សមុទ្រ​ចំនួន០៤ប្រភេទ​ដែល​ត្រូវ​ចិញ្ចឹម​ក្នុង​បែ​ដូចជា ត្រី​ស្ពង់ ត្រី​តុកកែ ត្រីអាំង​កឺ​យ និង​ត្រី​ចាប​សមុទ្រ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងប្រទេស។ ក្រុមហ៊ុន​VITAMAR អាច​បង្កើន​ការចិញ្ចឹម ដើម្បី​នាំចេញ​ទីផ្សារ​ក្រៅប្រទេស​ដោយ​សង្ឃឹមថានឹង​ផលិត​បាន​ត្រី​សាច់​ប្រមាណ៣០០០តោន​ក្នុង​មួយឆ្នាំ​នៅពេល​ក្រុមហ៊ុន​ដំណើរការ​ពេញលេញ។ ហើយ​ការចិញ្ចឹម​នេះ​ប្រើ​ចំណី​គ្រាប់​សុទ្ធ ដែលមាន​ការគិតគូរ​យ៉ាង​ល្អ​ដល់​បរិស្ថាន។ ក្រុមហ៊ុន​VITAMAR ក៏មាន​បំណង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ការងារ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ក្នុងការ​ចិញ្ចឹម​ត្រី​សមុទ្រ​និង​ការគិតគូរ អំពី​វិធានការណ៍​ការពារ និង​ការព្យាបាល​ជំងឺ​ត្រី​ផងដែរ។

កន្លងមក​ក្រុមហ៊ុន​បាន​សិក្សា​ទីកន្លែង​សម្រាប់​ដាក់​ទីតាំង​បែរ​ត្រី​នៅ​សមុទ្រ ជុំវិញ​កោះរ៉ុង កោះរ៉ុង​សន្លឹម​និង​កោះ​តា​កៀវ ទីតាំង​សម្រាប់​អាង​ភ្ញាស់​ត្រី​សមុទ្រ កន្លែង​ស្តុក​ចំណី​ត្រី កន្លែង​លាង​សាច់​បែរ និង​ផែរ​សម្រាប់​ដឹក​ចំណី​ដឹក​កូន​ត្រី និង​សម្ភារផ្សេងៗដែល​បម្រើ​ដល់​ការចិញ្ចឹម​ត្រី។ ល។ ឆ្លើយតប​ទៅនឹង​គោលបំណង​ខាងលើនេះ ឯកឧត្តម​រដ្ឋមន្ត្រីមានការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នៃ​ការចិញ្ចឹម​ត្រី​សមុទ្រ​ក្នុង​បែរ​នេះ និង​យល់ឃើញថា ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​សមុទ្រ​មានបទពិសោធន៍​គ្រប់គ្រាន់​និង​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន។ ឯកឧត្តម​រដ្ឋមន្ត្រី​មានការ​លើកទឹកចិត្ត​និង​សង្ឃឹមថា ក្រុមហ៊ុន​ផលិត​ត្រី​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ត្រី  ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​សន្តិសុខ​ស្បៀង ហើយ​គម្រោង​វិនិយោគ​នេះ​នឹង​ជួយ​ដល់​និស្សិត​និង​អ្នកស្រាវជ្រាវ​វារីវប្បកម្ម នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​វារីវប្បកម្ម​សមុទ្រ ក្នុងការ​រៀនសូត្រ​និង​ស្រាវជ្រាវ​បច្ចេកទេសថ្មីៗ នៃ​ការធ្វើ វារីវប្បកម្ម​សមុទ្រ។ គួរ​កត់សម្គាល់ថា នាពេល​បច្ចុប្បន្ន សកម្មភាព​នៃ​ការអភិវឌ្ឍ​វារីវប្បកម្ម​មាន​សន្ទុះ​យ៉ាងខ្លាំង ដែល​បាន​ផលិត​ត្រី​សាច់​សរុប​ប្រមាណ ៧៤.០០០តោន ក្នុង​ឆ្នាំ២០១២កន្លងមក ដែល​ក្នុង​បរិមាណ​ត្រី​ផលិត​បាន​នេះ វារីវប្បកម្ម​សមុទ្រ​ចូលរួម​ប្រមាណ១០%ប៉ុណ្ណោះ។

យើង​មានការ​កត់សម្គាល់ឃើញ​សកម្មភាព​អ​ភ​វិ​ឌ្ឍ​វារីវប្បកម្ម​សមុទ្រ​នៅ​ទន់ខ្សោយ​នៅឡើយ ដោយសារ​កត្តា​មួយចំនួន​ដូចជា ការចំណាយ​លើ​ដំណើរការ​ចិញ្ចឹម​ត្រី​សមុទ្រ​អស់​ទុន​ច្រើនជាង​ត្រី​ទឹកសាប ខ្វះ​ជំនាញ​និង​បទពិសោធន៍​វារីវប្បកម្ម​សមុទ្រ ខ្វះ​កូន​ពូជ​ត្រី​សមុទ្រ​សម្រាប់​ដាក់​ចិញ្ចឹម​ជាដើម។ នាពេល​កន្លងមក​ពុំមាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​ខ្នាត​ធំ​ណាមួយ​ដាក់ទុន​វិនិយោគ​វារីវប្បកម្ម​ត្រី​សមុទ្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នូវឡើយ​ទេ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ការសិក្សា​ជាបឋម និង​គោរព​តាម​បទដ្ឋាន​គតិយុត្ត និង​បាន​ថ្លែងអំណរគុណ​ដល់ លោក Bjorn Myrsethម្ចាស់​ក្រុមហ៊ុន​និង​លោក Carlos នាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​VITAMAR ដែលមាន​បំណង​ចង់​វិនិយោគ​ការចិញ្ចឹម​ត្រី​សមុទ្រ តាមបែប​លក្ខណៈ​វិទ្យាសាស្ត្រ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 170

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 226

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 202

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 194

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 246

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 242

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 281

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 436

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 457

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 464

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 479

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 480

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...