ព័ត៌មានផ្សេងៗទៀត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជាកិច្ចបច្ឆាមរណៈ ចំពោះសពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ០០:២៩ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ៕