ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរដោយឯកឧត្តមអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ ដេប៉ូវេចខ្ចប់ ចែកចាយ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន ឌីជីថល អេហ្រ្គីខលឈ័រ អ៊ិចឆេងឯ.ក (Digital Agriculture Exchange Co., Ltd)

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3787

នៅព្រឹកថ្ងៃព្រហស្បតិ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរដោយឯកឧត្តមអគ្គនាយកដ្ឋានកសិកម្ម ប្រតិភូរាជរដ្ឋាភបាលទទួលបន្ទុករដ្ឋបាលជលផល បានអញ្ជើញនៅពិនិត្យ ដេប៉ូវេចខ្ចប់ ចែកចាយ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន ឌីជីថល អេហ្រ្គីខលឈ័រ អ៊ិចឆេងឯ.ក (Digital Agriculture Exchange Co., Ltd) ដែលមានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ គោលបំណងសំខាន់នៃទស្សនកិច្ចនៅពេលនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពរបស់ក្រុមហ៊ុនក្នុងដំណើរការវិនិយោគលើវិស័យកសិកម្ម ការដាំដុះ ការប្រមូលទិញ ការកែច្នៃកលិផល វេចខ្ចប់រួចនាំចេញទៅកាន់ទីផ្សារក្នុងស្រុក ចិន ជប៉ុន និងសហភាពអឺរ៉ុប។ បច្ចុប្បន្នបានដាក់ ទុនវិនិយោគជាង១០លានដុល្លារលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ទប់បង្កកផលិតផល (បន្លែ ផ្លែឈើ សាច់សត្វ និងត្រី) បន្ទប់កែច្នៃ ឃ្លាំងស្តុកកសិផល អគាររដ្ឋបាល លើផ្ទៃដី៤ ហិចតា។ ក្រុមហ៊ុន បានចុះកិច្ចសន្យាជាមួយសហគមន៍ និងម្ចាស់ចំការ ស្វាយចំនួន១៩០ ហត នៅខេត្តកំពង់ស្ពឺ និងគ្រោងចិញ្ចឹមគោសាច់លើផ្ទៃដី៤ហតផងដែរ។ អនាគត យ៉ាងខ្លីនឹងបើកធនាគារកសិករដោយមិន យកការប្រាក់តែកំណត់រយៈពេលសង និងត្រូវលក់កសិផលឲ្យធនាគារវិញ។ ក្រុមហ៊ុននឹងបង្កើនឈ្មោះសំគាល់ផលិតផលខ្មែរដើម្បីឲ្យទីផ្សារអន្តរជាតិ ទទួលស្គាល់ផងដែរ។ មានប្រសាសន៍ណែនាំដល់ ក្រុមហ៊ុនឯកឧត្តមរដ្ឋមន្រី្ត សូមកោតសរសើរដល់នាយកក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាជាកន្លែងវិនិយោគដោយជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវនិងវៃឆ្លាតរបស់សម្តេចតេជោសែន។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសូមគាំទ្រដល់គម្រោង វិនិយោគ ក្នុងបំណងចំបងគឺទី១ នាំយកកសិផលខ្មែរទៅកាន់ទីផ្សារក្នុងនិងក្រៅស្រុក ធ្វើឲ្យសង្វាក់នៃការផលិតមាននិរន្តរភាព (ផលិត កែច្នៃ និង នាំចេញ) ទី២ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន មានការងារ មានចំណូលខ្ពស់ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដើម្បីឲ្យគម្រោងវិនិយោគនេះដំណើរទៅដោយរលូន លោកសុំឲ្យក្រុមហ៊ុន សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធលើការងារច្បាប់ និងបច្ចេកទេស និងជាពិសេសត្រូវរៀបចំឯកសារ MOU ជាមួយក្រសួងដើម្បីឲ្យការវិនិយោគ នេះត្រឹមត្រូវទៅតាម នីតិវិធីគតិយុទ្ធ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 672

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 984

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1149

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1275

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...