ព័ត៌មានផ្សេងៗទៀត
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំស្តីពី “ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ក្នុងវិស័យកសិកម្ម” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាល័យអង្គរ ក្រុងសៀមរាប។ កិច្ចប្រជុំខាងលើ មានការចូលរួមសហការដឹកនាំកិច្ចប្រជុំដោយ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសកម្ពុជា និងលោក Pisan Pongsapitch, អគ្គលេខាធិការរងអចិន្ត្រៃយ៍ នៃក្រសួងកសិកម្ម និងសហករណ៍ប្រទេសថៃ ដើម្បីដឹកនាំកិច្ចប្រជុំទ្វេភាគីនេះ។ កិច្ចប្រជុំទ្វេភាគីនេះផងដែរ ផ្តោតសំខាន់ទៅលើវិស័យកសិកម្ម ដែលរួមមានអនុវិស័យសំខាន់ដូចជាៈ វិស័យកសិកម្ម ព្រៃឈើ វារីវប្បកម្មនិងជលផល