នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញអមដំណើរគណៈប្រតិភូរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មាធិការទី៤នៃរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកជំនួយជូនពុកម៉ែបងប្អូនចំនួន ២៥៧ គ្រួសារ ដែលបានភៀសខ្លួនមកទីតាំងសុវត្ថិភាព បន្ទាប់ពីកងកម្លាំងថៃធ្វើការបាញ់ប្រហារលើប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យេីងថ្កោលទោសការបាញ់ប្រហារលើជនស៊ីវិលប្រហារលើជនស៊ីវិលស្លូតត្រង់ដោយកងកម្លាំងថៃ ដែលជាឧក្រិដ្ឋកម្មនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមពុកម៉ែបងប្អូនរក្សាភាពអត់ធ្មត់ និងគាំទ្រវិធានការចាស់ទុំរបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕