ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអមដំណើរឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារនិងអភិវឌ្ឍន៏វិស័យកសិកម្ម ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារនៃសេចក្ដីសម្រេចលេខ៨៩ សជណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា លើករណីដំណោះស្រាយដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមវត្ដមានប្រធានក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។ ជារួម រាជរដ្ឋាភិបាលបានសម្រេចដោយបន្តការងារវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយក្រុមហ៊ុនអាចដំណើរការអភិវឌ្ឍន៍ផងដែរ។