ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី "ការគ្រប់គ្រង និងភាពជាអ្នក ដឹកនាំ" ជូនមន្ត្រីរាជការ ក្រោមអធិបតីភាពភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ១៩ មិថុនា ២០១៩ 5116

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី "ការគ្រប់គ្រង និងភាពជាអ្នក ដឹកនាំ" ជូនមន្ត្រីរាជការ ក្រោមអធិបតីភាពភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក ជំទាវប្រធានអង្គភាពជំនាញ និងមន្រ្តីរាជការក្រោមឱវាទយ៉ាងច្រើនកុះករ។
 
លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានមរាយការណ៍ជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្នុងរយៈពេលកន្លង បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត។ បន្ទាប់ពីឯកឧត្តម គង់ វ៉ាញ តំណាងឲ្យមន្រ្តីដែលទើបត្រូវបានតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តរួចមក ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលនាយកដ្ឋាននេះសម្រេចបាន និងបានថ្លែងអំណរ គុណដល់សហភាពអឺរ៉ុបដែលបានជួយគាំទ្រ និងឧបត្ថម្ភលើការបណ្តុះបណ្តាយធនធានមនុស្សជាបន្តបន្ទាប់នារយ:ពេលកន្លងមក។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះ សំណាលជាមួយអង្គពិធីដោយផ្តោតជាសំខាន់ទៅលើស្ថានការណ៍ថ្មីៗរបស់ប្រទេសជាតិ និងសកលលោកទាំងសេដ្ឋកិច្ច និងនយោបាយ។ ដោយឡែកការងារកសិកម្ម ឯកឧត្តមរដ្ឋន្រ្តីបានធ្វើ ការបូកសរុបដោយសង្ខេបជូនអង្គពិធីជ្រាបអំពីការវិវឌ្ឍន៍រីកចម្រើន បញ្ញាប្រឈម និងយន្តការដោះស្រាយជាបន្តបន្ទាប់។ល។ នាពេលនេះ លោកបានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពគ្រប់គ្រង ចំណេះជំនាញ បទពិសោធន៍និងត្រូវលើកកម្ពស់ភាពទទួលខុសត្រូវ ជាពិសេសមន្ត្រីដែលនឹងចូលកាន់តំណែងថ្មីនាថ្ងៃនេះ។
 
ដើម្បីទទួលបាននូវពុទ្ធិថ្មី៑ និងធាតុចូលសំខាន់ៗសម្រាប់យកទៅធ្វើជាគន្លឹះទាំងក្នងការដឹកនាំ និងអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យតាមអនុវិស័យនីមួយៗថែមទៀត ឯកឧត្តមរដ្ឋមន្រ្តីបានជូនជាអនុសាសន៍មួយចំនួនបន្ថែមទៀតដែលមានខ្លឹមសារសំខាន់ៗដោយសង្ខេប ជាបន្តបន្ទាប់ដូចខាងក្រោម÷
 
ទី១- ត្រូវអនុវត្តឲ្យបានជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព នូវក្រមសីលធម៌ មន្ត្រីរាជការក្នុងការ គ្រប់គ្រងដឹកនាំ ការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងត្រូវគោរពតាមឋានានុក្រមការងារជាចាំបាច់តាមគោល ការណ៍ “សមូហ-ភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។
 
ទី២- ត្រូវយកអស់ស្មារតីទទួលខុសត្រូវ លះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យសមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងការវិវឌ្ឍន៍រីក ចម្រើនរបស់ប្រទេសជាតិ និងជាពិសេសដើម្បីឈានទៅសម្រេចគោលនយោបាយអភិវឌ្ឍវិស័កសិកម្ម២០១៩-២០២៣ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
 
ទី៣- ត្រូវចេះផ្តល់ទំនុកចិត្តដល់អ្នកនៅក្រោមបង្គាប់ ធ្វើការអភិវឌ្ឍធនធានមនុស្សក្នុងអង្គភាព ធ្វើវិមជ្ឈការការសម្រេចចិត្តដល់ថ្នាក់ក្រោម និងត្រូវចាត់ទុកសមិទ្ធផលដែលទទួលបានជាការខិតខំប្រឹងប្រែងរួមគ្នា និងមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយអង្គភាពផ្សេងៗទៀតក្រោមឱវាទ។
 
ទី៤- ត្រូវប្រកាន់ខ្ជាប់នូវវប្បធម៌របស់មេ ៦យ៉ាងគឺ៖ ១-អត់ធ្មត់ ២-នឹករលឹក ឲ្យបានសព្វគ្រប់ ៣-ព្យាយាមប្រឹងប្រែង ៤-ចែករំលែកគ្នា ៥-ចិត្តទន់ភ្លន់ ៦-ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។
 
ទី៥- ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងចាត់វិធានការសមស្រប ដើម្បីពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យា និងត្រូវធ្វើបញ្ជីសម្រង់វត្តមានឱ្យបានហ្មត់ចត់។ ទន្ទឹមនឹងនេះ ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្រ្តីក្រោមឱវាទដែលមិនបានមកបំពេញការងារ ឬមកបំពេញការងារមិនទៀងទាត់ ឬ អវត្តមានដោយគ្មានមូលហេតុ។
 
ទី៦- ដោយឡែកអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ រដ្ឋ បាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកៅស៊ូ សាលាជាតិកសិកម្មក្រោមឱវាទក្រសួងទាំង០៣ និងមន្ទីរទាំងអស់ត្រូវពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនយក ចិត្តទុកដាក់លើការអនុវត្តគោនយោបាយរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងដើម្បីធានាបាននូវយន្តការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 338

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 492

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 512

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 652

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 736

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 685

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 725

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1067

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1091

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1080

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1281

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1327

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...