ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ​សំណាល​ជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 4917

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យ​វារីវប្បកម្មកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយវាវីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅការអភិវឌ្ឍវារីវប្បកម្ម​ខេត្តព្រៃវែង ។ កិច្ចប្រជុំប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម​ទឹកសាប ខេត្តព្រៃវែង។

កម្មវិធីនេះមានការចូលរួម អមដំណើរពី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ និងជា​អនុប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យវារីវប្បកម្មកម្ពុជា ឯកឧត្តម ទឹម បូរក្ស លោកជំទាវ អ៊ឹម រចនា លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ រួមជាមួយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក​អភិបាល​​ស្រុកពាមរក៏ នាយ នាយរងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល ប្រធាន​សមាគមន៍អ្នកផ្គត់ផ្គង់ត្រីកម្ពុជា ប្រធានសមាគមន៍វារីវប្បកម្មកម្ពុជា វារីវប្បករ ក្រុមបណ្ដុំ​អាជីវកម្មចិញ្ចឹមត្រី ដែលសរុបអ្នកចូលរួមចំនួនជិត១០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហាស់ សារ៉េត  បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដម​រដ្ឋមន្ត្រី ឌិត​ ទីណា ដល់អ្នកចូលរួមទាំងអស់។ បន្ទាប់មកឯកឧត្ដមបានអនុញ្ញាត​ឱ្យ​វារីវប្បករ​លើកឡើង ពីបញ្ហាប្រឈមនានានៅក្នុងការប្រកបរបរចិញ្ចឹមត្រីគ្រប់ប្រភេទ កង្កែប ហើយក្រសួង​កសិកម្ម ដែលជាសេនាធិការរាជរដ្ឋាភិបាល នឹងចូលរួមជួយ​ដោះ​ស្រាយ​​បញ្ហាប្រ​ឈមទាំងនោះជូនបងប្អូនវារីវប្បករ។ ឯកឧត្តមរដ្ឋលេខាធិការបានគូស​បញ្ជាក់​ថា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់នេះ មានការចូលរួមពីអ្នកពាក់ព័ន្ធ​ទាំងអស់​មកស្តាប់ ដើម្បីដោះស្រាយ ពង្រឹងការងារវារីវប្បកម្មឱ្យបានល្អប្រសើរ រួមចំណែកយ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ និងសេដ្ឋកិច្ចសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ​ដល់វារីវប្បករ​ទាំងអស់ ពីចំណុចសំខាន់ៗ ដើម្បីឱ្យការចិញ្ចឹមត្រីបានល្អល្គឹកណាអនុវត្តន៍តាម​គោល​ការណ៍មួយចំនួនរួមមាន៖ ទី១.រើសកូនពូជត្រីល្អ ២.ផ្តល់នូវចំណីល្អ ៣. គុណភាព​ទឹកល្អ​សម្រាប់ការចិញ្ចឹមត្រី និងទី៤.ហេដ្ឋារចនាសម័្ពនស្រះមានការរៀបចំល្អ ដែល​ទាំង៤​ចំណុចនេះ នាំឱ្យត្រីមានគុណភាពល្អ ងាយស្រួលក្នុងការលក់ចេញ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បញ្ហាសំខាន់ចំពោះមុខ​នៃកិច្ច​ពិភាក្សានៅពេលនេះ គឺដោះស្រាយបញ្ហារកទីផ្សារត្រីតាមសំណូមពរវារីវប្បករ និងបាន​ស្នើ​ដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួល សម្របសម្រួល តម្រង់​ទិស ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹងគោលនយោបាយកសិកម្ម គិតគូរ​សុខទុក្ខ​របស់ពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម និងតម្កល់ផលប្រយោជន៍​ជាតិ​ជាធំ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារជំនាញទាំងអស់ បានបន្តចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំងកសិដ្ឋានចិញ្ចឹមត្រី ដែលខណៈនោះសមាគមន៍អ្នកផ្គត់ផ្គង់ត្រីកម្ពុជា និងវារី​វប្បករ បានជួប និងបានស្គាល់គ្នាទំនាក់ទំនង ចចារការទិញ និងលក់ដែល​នឹងចាប់​ធ្វើពីពេលនេះ ។ ចុងក្រោយឯកឧត្តមស្នើឱ្យពិនិត្យលទ្ធភាព សិក្សារៀបចំចង​ក្រង​សហគមន៍​វារីវប្ប​កម្ម ក្រុមបណ្ដុំអាជីវកម្មនៅក្នុងតំបន់នេះ នាថ្ងៃខាងមុខ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 114

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 377

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 366

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 607

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 696

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 682

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 670

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 669

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 696

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 659

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 692

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...