ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត ក្នុងឆ្នាំ១៩៩៨

ចេញ​ផ្សាយ​ ២៦ ឧសភា ២០២០ 4319

តាមកម្មវិធីដែលបានគ្រោងទុក នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុកកោះកុង។

ជាបឋម លោក រតនា តំណាងឱ្យក្រុមហ៊ុន បានរាយបាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាក្រុម ហ៊ុន Greenrich group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី និង ក្នុងចំណោម ១០ក្រុម ហ៊ុនដែលផលិតក្រដាសធំជាងគេលើពិភពលោក។ ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន ១០ ០៧៧ហត ក្នុងស្រុកត្រពាំងរូង ខេត្ត កោះកុង ក្នុងឆន្ទ:គឺ "ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិតក្រដាសផ្តល់ប្រយោជន៍ដល់មនុស្សលោក" គិតចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ធ្វើការដាំដុះបាន ៥៨៧៧ហត ទទួលបានទិន្នផល ១៣៨តោន/ហត សរុបរួមបរិមាណឈើ ៨០ម៉ឺនតោន។ កន្លងមកក្រុមហ៊ុន បាននាំចេញចំណិតឈើសរុបជាង ១១ម៉ឺនតោន (ឈើរបស់ក្រុមហ៊ុន និងឈើប្រមូលទិញពីចំការឯកជន) ក្នុងអំឡុងប្រតិបត្តិការ ក្រុមហ៊ុនត្រូវការពលកម្មចំនួន ២៥០០នាក់។ ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន និងប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់បុគ្គលិក កម្មករ ក្នុងក្រុមហ៊ុនទាំងមូល។ ក្រៅពីសមិទ្ធផលដែលសម្រេចបាន ក្រុមហ៊ុនកំពុងប្រឈមបញ្ហាមួយចំនួនដូចជាការកាប់ទន្ទ្រានដីយកជាកម្មសិទ្ធិ និងការធ្វើផ្លូវកាត់ដីក្រុមហ៊ុន។ ទិសដៅអនាគត ក្រុមហ៊ុននឹងធ្វើការសហការជាមួយក្រសួងបរិស្ថានដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សហការជាមួយអាជ្ញាធរខេត្តដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ ចាប់ផ្តើមប្រមូលផលឈើ និងដាំដុះឡើងវិញ ដើម្បីផ្តល់ប្រយោជន៍សម្រាប់សង្គម បរិស្ថាន និងសេដ្ឋកិច្ច និងជាពិសេសសហ ការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំផែនការដាំឈើក្នុងឆ្នាំ២០២០ នេះ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានធ្វើការសំណេះសំណាលជាមួយកម្មករចំនួន ១០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាលមកជូនបងប្អូនកម្មករ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារដែលបម្រើការឱ្យក្រុមហ៊ុន និងនៅក្នុងស្រុកបុទុមសាគរឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ចៀសឱ្យឆ្ងាយពីជំងឺឆ្លងសកលកូវីដ-១៩ ល្អគ្រប់ៗគ្នា។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ និងប្រមូលផលក្នុងក្រុមហ៊ុន និងពីដៃគូដាំ និងជាពិសេសបាននាំចេញចំណិតឈើ។ ដើមឈើអាកាស្យាមានការលូតលាស់ធំៗល្អ និងផ្តល់ផលជាបណ្តើរៗសម្រាប់សេដ្ឋកិច្ច ហើយនេះគឺជាឆន្ទ:របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការ ដាំឈើឧស្សាហកម្មប្រយោជន៍បង្កើតគម្របព្រៃឈើ រក្សាលំនឹងបរិស្ថាន ទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម តាមរយ:ធ្វើការផ្គត់ឈើស្រស់ជាវត្ថុធាតុដើមឱ្យទៅរោងចក្រកែច្នៃគ្រឿងសង្ហារឹម និងវិស័យសំណង។ ដោយសារឈើដាំផ្តល់ប្រយោជន៍យ៉ាងច្រើនបែបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលខេត្តបានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពប្រមូលផល កែច្នៃ និងធ្វើការដាំដុះលើដីដែលនៅសេសសល់ឱ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិត ផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ លោកបានស្នើឱ្យក្រុម ហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់កម្មករ ដោយបង្កើតរបរកសិកម្មបន្ថែមដូចជាចិញ្ចឹមសត្វ និងដាំបន្លែដើម្បីផ្គត់ផ្គងជីវភាព។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីការពារដីព្រៃ និងទប់ស្កាត់ការរំលោភយកដីធ្វើជាកម្មសិទ្ធ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 534

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 623

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 616

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 644

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 669

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 636

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 638

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 674

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 669

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 671

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 653

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...