ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២១ 5748

នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ០៥កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: អគ្គនាយកដ្ឋានកសិកម្មបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមាន ការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង លោកប្រធាន អនុប្រធានអង្គភាពក្រោមឱវាទ លោកជំទាវ លោកឧកញ៉ាតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្តរជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្មដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលយើងបានជ្រាបតាមរយ:របាយការណ៍របស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មុននេះបន្តិច ហើយសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:មោះមុតក្នុងការដឹកនាំ គ្រប់គ្រង សាមគ្គីផ្ទៃក្នុង និងសហការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីៗ ការប្រកួតប្រជែងទីផ្សារ បរិយាប័ន និងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មសម្រេចទទួលបានសមិទ្ធផលធំៗមួយចំនួនជាអាទិ៍៖ - ការចុះពិធីសារស្តីអំពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន"។ - ការចុះ MoU ជាមួយទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី "លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់"។ - ការចុះ MoU ជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ស្តីអំពី "គម្រោងបន្លែ ផ្លែឈើកម្ពុជាដំណាក់កាលទី៣ (CHAIN Phase III)"។ - ការអនុវត្តគម្រោងស្តីអំពី "ការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយសម្រាប់ការនាំចេញ" ដែលទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ - ចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍។ - ការចុះ MoU ជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងការចុះកិច្ចសន្យារវាងក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ជាមួយតំណាងក្រុមហ៊ុន តំណាងសមាគមសណ្ឋាគារ សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សហព័ន្ធទេសចរណ៍ ក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិស្តីអំពី "ការលើកទឹកចិត្តបរិភោគ និងប្រើប្រាស់បន្លែសុវត្ថិភាព"។ -ការចុះកិច្ចសន្យាចំនួន ១៦ និង MoU ចំនួន ០២ ស្តីអំពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូង មី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់"។ - កំពុងចរចាជាមួយប្រទេសវៀតណាមអំពី SPS ដើម្បីនាំចេញផ្លែក្រូចថ្លុង មៀន និងខ្នុរ។ - ការស្តារផលិតកម្មដំណាំស្រូវឡើងវិញបាន ១០០% ក្រោយពេលរងគ្រោះដោយទឹកជំនន់។ - បានផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់នាំចេញកសិផលក្នុងបរិមាណសរុប ៤ ៨៧៣ ៤៦១តោនទៅកាន់ ៤៧ប្រទេស (ដំឡូង មីក្រៀម ១,៥២លានត -ដំឡូងមីស្រស់ ៧២៣ ៥៩០ត -ស្រូវ ៦៨៥ ៨២៥ត -ចេកអំបូងលឿងស្រស់ ៣៣៣ ១៤៣ត -គ្រាប់ស្វាយចន្ទី ២១៨ ៩៨១ត -ពោត ១៩៤ ៦២៥ត និងស្វាយស្រស់ ៩៧ ៦២៨ត)។ - ការ នាំចេញអង្ករ ៦៩០ ៨២៩ត  និងការនាំចេញស្រូវក្រៅផ្លូវការ ២ ២០៨ ១២៦ត ដែលគិតជាទឹក ប្រាក់សម្រាប់ការនាំចេញកសិផលទាំងអស់ប្រមាណ ២ពាន់លានដុល្លារ។ ព្រមជាមួយសមិទ្ធផលនេះ យើងក៏ព្រមទទួលយកនូវរាល់បញ្ហាចំបងៗមួយចំនួនដែលកើតមានក្នុងពេលអនុវត្តគោល នយោបាយជាក់ស្តែង ដែលតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវតម្រង់ ឬកំណត់ទិសដៅ ផ្តល់ការគាំទ្រ និងកិច្ចសហការឲ្យបានកាន់តែស៊ីជម្រៅ ពេញលេញ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រូវខិតខំរិះរកវិធានការថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មដំណាំ ធានាដល់ការផ្គត់ផ្គង រួមទាំងគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដាទីផ្សារ និងនិន្នាការនៃការបរិភោគបន្លែ ផ្លែឈើសុវត្តិភាព និងទីផ្សារនាំចេញដែលមានការកើនឡើងរៀងរាល់ឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្គាល់ថា សមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានសម្រេចបានគឺដោយសារឯកឧត្តម លោកជំទាវ មន្រ្តីក្រោមឱវាទ អន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហការបានយ៉ាងល្អ ធ្វើឱ្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការផ្សព្វផ្សាយ និងអនុវត្តបច្ចេកទេសកសិកម្មថ្មីៗ កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិនេះ ហើយលោកសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២១។ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន មានឧត្តមភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព និងនវានុវត្តនោះ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះ ក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍ចាស់ និងផ្ដល់គំនិតថ្មីៗបន្ថែមមួយចំនួនទៀតដើម្បីជាធាតុចូលសម្រាប់អគ្គនាយកដ្ឋានកសិកម្មទាំងមូល និងមន្ទីរយកទៅបន្តអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ជាអាទិ៍ ៖ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ប្រើប្រាស់ដី ការអនុវត្តកសិកម្មល្អ និងស្តង់ដាកសិកម្មសរីរាង្គ សិក្សាស្រាវជ្រាវបច្ចេកទេសដំណាំ បន្សុទ្ធ និងពង្រីកពូជដែលមានគុណភាពល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ មានតម្លៃទីផ្សារ ត្រូវធ្វើទំនើបកម្មកសិដ្ឋាន ស្ថានីយពិសោធន៍ស្រាវជ្រាវ និងមណ្ឌលអភិវឌ្ឍន៍កសិកម្ម និងផលិតពូជ ផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំអាជីវកម្ម ធុរកិច្ចកសិកម្ម អភិវឌ្ឍខ្សែច្រវាក់តម្លៃ អនុវត្តកសិកម្មតាមកិច្ចសន្យា និងកិច្ចសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ពូជ ជី ថ្នាំកសិកម្ម គុណភាពដី។ គ្រប់គ្រងធនធានដីកសិកម្ម វាយតម្លៃគុណភាពដី កំណត់តំបន់ដាំដុះ ជំរុញការចុះបញ្ជីពូជដំណាំ និងចងក្រងបញ្ជីប្រភេទពូជដំណាំ ពង្រឹងវិធានការត្រួតពិនិត្យ SPS តាមរយៈការតាមដានវាយតម្លៃ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃលើដំណាំ ការត្រួត ពិនិត្យនិងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ការឆ្លងរាលដាលសមាសភាពចង្រៃ។ល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 354

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE-AT (Kick-off Meeting for the Supervision Mission of ASPIRE-AT) និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project)

នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 346

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 360

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 490

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 521

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 546

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 723

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 874

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 812

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 858

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1197

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1265

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...