ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលត្រី និងស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីយកទៅជូនដល់ វីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សម្រាប់ជាស្បៀងបរិភោគដែលមាន ស៊ុតទាសរុបចំនួន ១ ០២០គ្រាប់ និងត្រីអណ្ដែងចំនួន១៤០ គីឡូក្រាម។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំយកស្បៀងបរិភោគមកជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប១៥លើករួមមាន៖ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៧ ៩០០គ្រាប់ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៤៦៧គីឡូក្រាម៕