ឯកឧត្ដម​បណ្ឌិត ​អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយ ឯកឧត្ដម Yukiya Amano អគ្គនាយកនៃ​អគ្គនាយកដ្ឋា​ន​សម្របសម្រួល ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3719

នៅ​ថ្ងៃទី១៤ ខែមករា ​ឆ្នាំ២០១៤ ចាប់ពី​ម៉ោង២ ដល់​ម៉ោង២និង៥០នាទី​រសៀល ​ឯកឧត្ដម​បណ្ឌិត​ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ជូន ឯកឧត្ដម Yukiya Amanoអគ្គនាយក នៃ​អគ្គនាយក ដ្ឋា​ន​សម្របសម្រួល ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ (International Atomic Energy Agency, AEA) និង សហការី​ចំនួន ២ នាក់ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង ។

បន្ទាប់ពី​បាន​សម្ដែង​ការគួរសម​រួចមក​ឯ​ក​ឧត្ដម Yukiya Amano បាន​ជម្រាប​អំពី​ព័ត៌មានសំខាន់ៗទាក់ទង​នឹង ទីភ្នាក់ងារ​នេះ​ដែលជា​អង្គការ​អន្ដរជាតិ​មួយ​នៅក្រោម​អង្គការសហប្រជាជាតិ មាន​គោលដៅ​ជំរុញ​ការប្រើប្រាស់​ថាមពល នុយក្លេអ៊ែរ​ក្នុង​គោលបំណង​សន្ដិភាព​ដោយ​ហាមឃាត់ ឬ ទប់ស្កាត់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ។ ទីភ្នាក់ងារ​នេះ អនុវត្ដ​តួនាទី​ជា​វេទិកា​អន្ដររដ្ឋាភិបាល​សម្រាប់​កិច្ចសហប្រតិបត្ដិកា​រវិ​ទ្យា​សាស្ដ្រ និង​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​ដោយ សុវត្ថិភាព​និង​សន្ដិភាព​នូវ​បច្ចេកវិទ្យា​និង​ថាមពលនុយក្លេអ៊ែរ។ ឯ​គោលបំណងសំខាន់ៗនៃ​ជំនួប​នេះ​គឺ​ក្រៅ​អំពី​ការសម្ដែង ការគួរសម គឺ​ការជូន​ព័ត៌មាន​អំពី​តួនាទី​ភារកិច្ច បច្ចេកវិទ្យា កិច្ចសហប្រតិបត្ដិការ​និង​ការគាំទ្រផ្សេងៗដែល​ទីភ្នាក់ងារ​នេះ មាន​និង​កំពុង​អនុវត្ដ។

កិច្ចការសំខាន់ៗមួយចំនួន​ដែល​គេ​បាន​ផ្ដោត​គឺ​ការ​ការស្រាវជ្រាវ​អភិវឌ្ឍ​បណ្ដុះបណ្ដាល និង​ជំរុញ ប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរថ្មីៗ ដែល​អាចជួយ​ជំរុញ​កិច្ច​អភិវឌ្ឍ​ក្នុងស្ថានភាព​ដែល​ប្រជាពលរដ្ឋ​ចេះតែ​បន្ដ​កើន​ចំនួន ហើយ​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ។ បច្ចេកវិទ្យា​នុយក្លេអ៊ែរ ត្រូវបាន​វាយតម្លៃថា​មាន តម្លៃថោក និង​មាន​ភាពសមស្រប​ច្រើន​ជាមួយ​វិស័យ​កសិកម្ម ដូចជា​ការផលិត​និង​ប្រើប្រាស់​ជី​ការជួយ​ជំរុញ​ភាព​លូតលាស់ នៃ​ដំណាំ​និង​គុណភាព​ពូជ​ការបង្កើន​ផលិតភាព​កសិកម្ម ការ​សន្សំសំចៃ​ទឹក​ការថែរក្សា​គុណភាព​កសិផល​ក៏ដូចជា ស្បៀងអាហារ ការវាយតម្លៃ​គុណភាព​ដី​និង​ទឹក​ក្រោម​ដី​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិផ្សេងៗ រហូតដល់​ការបង្ការ និង ព្យាបាល​ជំងឺ (ជាពិសេស​ជំងឺមហារីក)។ ប៉ុន្ដែ​ជាការ​ចាំបាច់​ដែល​ត្រូវ​អភិវឌ្ឍ​និង​អនុវត្ដ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន ដើម្បី ប្រសិទ្ធភាព​សុវត្ថិភាព​និង​សន្ដិភាព។ ឯកឧត្ដម​អគ្គនាយក​បាន​លើក​អំពី​ការកើនឡើង​ជា​បន្ដបន្ទាប់​នូវ​ចំណាប់អារម្មណ៍ របស់​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាស៊ី លើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ជាពិសេស​ដើម្បី​ផលិត​ថាមពល​អគ្គិសនី ហើយ​បាន​ជូន យោបល់​ដើម្បី​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​អំពី​ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស និង​ការរៀបចំ ឱ្យមាន​ស្ថាប័ន ឬ អង្គភាព​ឯករាជ្យ​ដើម្បី​គ្រប់គ្រង​និង​មាន​វិធានការ​ផ្នែក​ច្បាប់ ព្រមទាំង​អនុវត្ដ​កិច្ចការ​ពាក់ព័ន្ធ​ឱ្យមាន ប្រសិទ្ធភាព​និង​សុវត្ថិភាព ។

ឯក​ឧត្ដ​រដ្ឋមន្ដ្រី​ក៏បាន​ថ្លែងអំណរគុណ​និង​ក្ដី​សោមនស្ស​រីករាយ​ដោយបាន​ជ្រាប​អំពី​បំណងល្អ​ការចំណាយ​ពេលវេលា ដើម្បី​ជួបពិភាក្សា​ការងារ​និង​ការគាំទ្រ​របស់​ទីភ្នាក់ងារ​នេះ​នាពេល​កន្លងមក​សម្រាប់​ជួយ​អភិវឌ្ឍ​ផ្នែក​ផលិតកម្ម​ដំណាំ​និង​ការ ចិញ្ចឹមសត្វ។ បន្ទាប់ពី​បាន​ជម្រាប​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការអភិវឌ្ឍ​គ្រប់គ្រង និង​ប្រើ ប្រាស់​បច្ចេកវិទ្យា​នេះ​ដោយ​ប្រុងប្រយ័ត្ន ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​រំលឹក​បន្ថែម​អំពី​កិច្ចសហប្រតិបត្ដិការ​ក​ន្ល​ង​មកជា​មួយ ទីភ្នាក់ងារ​បរមាណូ​អន្ដរជាតិ ជាអាទិ១. លើ​ផ្នែក​គ្រប់គ្រង​ដី​និង​ទឹក និង​អាហារូបត្ថម្ភ​សម្រាប់​ដំណាំ​កសិកម្ម ២. ការ បង្កាត់​ពូជ​ដំណាំ​និង​ហ្សែ​ន ៣. ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ក្រោម​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​ផលិតកម្ម និង​ប​សុ ព្យាបាល ៤. ការគ្រប់គ្រង​សត្វល្អិត​និង ៥. ការការពារ​បរិស្ថាន​និង​អាហារ។

មាន​គម្រោង២ដែល​អនុវត្ដ​ដោយ​អគ្គ​នា យក​ដ្ឋា​ន​កសិកម្ម គឺ​វិធានការ​ចម្រុះ​គ្រប់គ្រង​ជីជាតិ​ដី និង​ដំណាំ​ដើម្បី​បង្កើន​ផលិតភាព​ប្រ​ព័​ន្ឋ​កសិកម្ម​ដំណាំ​ស្រូវ​ប្រកប ដោយ​និរន្ដរភាព និង​គម្រោង​ស្ដីពី ការប្រើប្រាស់​ម៉ូលេគុល​នុយក្លេអ៊ែរ​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតភាព​និង​ត្រួត ពិនិត្យ​ជំងឺ​សត្វ​ឆ្លងដែន​អនុវត្ដ​ដោយ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល។ ទន្ទឹមនឹងនេះ​ក៏បាន​ទទួល​នូវ​ជំនួយ​ជា​សម្ភារៈ ឧបករណ៍​និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បាន​មួយចំនួន​គួរឱ្យកត់សម្គាល់។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ស្នើសុំ​ទីភ្នាក់ងារ​នេះ បន្ដ​ជួយ​គាំទ្រ​លើ​ផ្នែក​ទាំង២នេះ​និង ពិចារណា​អំពី​ការគាំទ្រ​ផ្នែក​ផ្សេងទៀត។ ឯកឧត្ដម Yukiya Amano  ទទួលយក សំណូមពរ​នេះ និង​បន្ដ​កិច្ចសហប្រតិបត្ដិការ​លើ​ផ្នែក​វិទ្យាសាស្ដ្រ​និង​បច្ចេកទេស​នុយក្លេអ៊ែរ​នេះ​នៅក្នុង​វិស័យ​កសិកម្ម​ដែល ជា​វិស័យ​មួយ​មាន​សារៈសំខាន់​នៅ​កម្ពុជា​ជំនួប​ពិភាក្សា​ខាងលើ​ត្រូវបាន​បញ្ចប់​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​ទទួលខុស ត្រូវ​ខ្ពស់ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 236

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញពិនិត្យការដាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញពិនិត្យដំណាំកាហ្វេ នៅចម្ការកាហ្វេ ភីដា ដែលមានផ្ទៃដីដាំដុះទំហំ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 224

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ប្រមូល​ធាតុចូល ស្តីពី« ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិកនៅតំបន់ជនបទ (REEP) »

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 223

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦​ នៅទីស្តីការក្រសួង

នាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ ប្រធានគណៈកម្មការដឹកនាំរៀបចំ​សន្និបាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 243

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំការពង្រឹងសមត្ថភាពដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ស្ដីពី «ការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព​ក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 245

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ច​ប្រជុំ​អន្តរក្រសួង ដើម្បីពិនិត្យលើរបៀបវារៈស្តីពី «កិច្ចប្រជុំ​គណៈ​កម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ »

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក កើត កិត្តិនាថ អគ្គលេខាធិការរងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 232

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាពក្នុងពិធី «សម្ពោធ​ដាក់ឱ្យ​​ប្រើ​ប្រាស់​ជាផ្លូវការនូវប្រភេទពូជដំណាំគម្របដីដែល​បានចុះ​បញ្ជីជាពូជជាតិ និងការត្រួតពិនិត្យគុណភាពពូជដំណាំតាមប្រព័ន្ធ​ធានាគុណភាព (QDS)»

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុ​ប្រធាន​គណៈកម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 241

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់​ទិស​លើការអភិវឌ្ឍផលិតកម្មស្រូវកាបោនទាប រវាងក្រុមហ៊ុន និងសហ​គមន៍​កសិករ នៅខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមាន​ការអមដំណើរដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៦ 228

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោង រួមជាមួយ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និង ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានសហការដឹកនាំកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 303

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 298

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 315

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 308

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...