ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី សម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១ មេសា ២០២៥ 2868

នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលេីវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពិភាក្សាពីការងារគម្រោងវិនិយោគលេីការកែច្នៃគ្រឿងសម្អាង កែច្នៃខ្នុរជាទឹកស៊ីរ៉ូ និងការធ្វេីវារីវប្បកម្មត្រីទីឡាព្យា សំដៅជំរុញការកែច្នៃក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថាកម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា អង្ករប្រណិត ម្រេច ស្ករត្នោត និងស្វាយចន្ទី ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលភាគីជប៉ុនអាចពិចារណាក្នុងការវិនិយោគកែច្នៃជាមួយនឹងតម្លៃបន្ថែមខ្ពស់ ហេីយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស ប្រការសំខាន់ត្រូវចេះបង្កេីតស្លាកយីហោល្អ និងមានការធ្វេីទីផ្សារត្រឹមត្រូវ។
កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលេីវិស័យកសិកម្ម បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលេីកឡេីងពីកម្មវិធីវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា(CAFE25) ហេីយបានអំពាវនាវដល់គណៈប្រតិភូជប៉ុន ឲ្យចូលរួមព្រឹត្តិការណ៍នេះដើម្បីស្វែងយល់ និងស្វែងរកនូវសក្ដានុពលវិនិយោគបន្ថែមទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 131

សេវាឆាប់រហ័ស ឥតគិតថ្លៃ និងដល់ទីកន្លែង ជូនបងប្អូនស្រុកមង្គលបូរី!

យុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បាននាំមកនូវក្តីសង្ឃឹម និងភាពរីករាយជាថ្មីជូនដល់ប្រជាពលរដ្ឋនៅក្នុង ស្រុកមង្គលបូរី ដែលធ្លាប់មានបញ្ហាខុសឆ្គងទិន្នន័យឯកសារផ្ទាល់ខ្លួន។...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 142

សម្រាលទុក្ខធុរៈពលរដ្ឋ! យុទ្ធនាការកែតម្រូវឯកសារដល់ទឹកដីស្រុកថ្មពួក

ភាពត្រេកអរ និងពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្រុកថ្មពួក ក្រោយទទួលបានសេវាកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណកម្មខុសឆ្គង ដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្តដល់មូលដ្ឋាន។...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 124

សេវាសាធារណៈខិតជិតប្រជាពលរដ្ឋ! សកម្មភាពដ៏មមាញឹកក្នុងក្រុងសិរីសោភ័ណ

ភាពត្រឹមត្រូវនៃឯកសារអត្តសញ្ញាណកម្ម គឺជាខ្នងបង្អែកដ៏សំខាន់របស់ប្រជាពលរដ្ឋម្នាក់ៗ។ នៅក្នុង ក្រុងសិរីសោភ័ណ យុទ្ធនាការកែតម្រូវឯកសារអត្រានុកូលដ្ឋាន បានប្រព្រឹត្តទៅយ៉ាងរលូន...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 164

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានជួបប្រជុំទ្វេភាគីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Trinh Viet Hung រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានអញ្ជើញជួបប្រជុំទ្វេភាគីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 333

កែតម្រូវឯកសារបានត្រឹមត្រូវដល់មូលដ្ឋាន ផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋស្រុកភ្នំស្រុក!

មិនបាច់ធ្វើដំណើរឆ្ងាយ មិនបាច់បារម្ភពីការចំណាយ! យុទ្ធនាការបម្រើសេវាសាធារណៈជូនដល់មូលដ្ឋាន បាននាំមកនូវក្តីត្រេកអរយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកភ្នំស្រុក។...
ចេញ​ផ្សាយ​ ១០ មិថុនា ២០២៦ 339

ក្តីត្រេកអររបស់បងប្អូនប្រជាពលរដ្ឋស្រុកអូរជ្រៅ!

ភាពងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ! នេះជាអ្វីដែលបងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកអូរជ្រៅ ទទួលបានពីយុទ្ធនាការចុះកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណកម្មដល់មូលដ្ឋាន។...
ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 400

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាមួយថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលចំនួនពីរខេត្ត

នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំសំណេះសំណាល...
ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 411

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម ស៊ុតទាចំនួន ១ ៤០០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ មិថុនា ២០២៦ 577

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអន្តរជាតិស្តីពី “Reducing Post-Harvest Losses”

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី...
ចេញ​ផ្សាយ​ ៧ មិថុនា ២០២៦ 793

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ របស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៧ មិថុនា ២០២៦ 764

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៧

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 998

តួនាទីរបស់និស្សិត និងយុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសង្គមកម្ពុជាគ្មានគ្រឿងញៀន

កម្មវិធីអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ត្រូវបានសហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម...