ផ្តល់ពូជស្រូវជាមួយនឹងការបណ្តុះបណ្តាលបច្ចេកទេស ប.វ.ស.

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 5004

កសិករចំនួន១២៥គ្រួសារមកពីភូមិចំនួន២៥ ក្នុងឃុំលាយបូរ ស្រុកត្រំាកក់ បានទទួលពូជស្រូវផ្ការំដួល ចំនួន២០គីឡូក្រាម សម្រាប់មួយគ្រួសារ ពីសំណាក់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីដើមសប្តាហ៍នេះ។ ជាមួយនឹងការផ្តល់ស្រូវពូជនេះ ក៏មានការបើកវគ្គបង្រៀន ដល់កសិករផងដែរ អំពីបច្ចេកទេសថ្មី ក្នុងការអនុវត្តន៍ប្រពលវប្បកម្ម ដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ ដែលហៅកាត់ថា ប.វ.ស.។

ឯកឧត្តមរដ្ឋមន្ត្រី ដែលមានវត្តមាននៅទីនោះ ជាមួយមន្ត្រីក្រុមការងារ របស់ឯកឧត្តមបានសម្តែងនូវក្តីត្រេកអរ ចំពោះការត្រៀមខ្លួនយ៉ាងល្អ របស់កសិករឃុំលាយបូរ ដើម្បីអនុវត្តន៍ការបង្កបង្កើនផលស្រូវឆ្នាំ២០១១នេះ ជាមួយនឹងការផ្លាស់ប្តូរឥរិយាបថ ក្នុងការធ្វើកសិកម្មកាន់តែច្រើន ឡើងនៅក្​ឆ្នាំ​២០១១​នេះ​ជា​មួយ​នឹង​ការ​ផ្លាស់ប្តូរ​ឥយា​សម្តែង​នូវ​ក្តី​ត្រេក​ំស្រូវ​​នុងចំណោមកសិករ។ ពោលគឺ ការអនុវត្តន៍ ប វ ស ដែលជាកត្តាជំរុញ កសិកម្មនៅជនបទ។

ឯកឧត្តមបានរំលឹកថាមកដល់ឆ្នាំ២០១១កន្លងទៅនេះមានកសិករចំនួន១៥ម៉ឺននាក់ បានចាប់យកការអនុវត្តន៍បច្ចេកទេស ប វ ស លើផ្ទៃដីប្រមាណ៦៥ហិកតា គឺស្មើនឹង២៤ភាគរយ នៃផ្ទៃដីសរុបចំនួន២.៧៤០០០០ ហិកតាតែប៉ុណ្ណោះ។ ដូចនេះ គឺមានចំនួនតិចតួចនៅឡើយ ដែលត្រូវតែជំរុញថែមទៀត ទៅដល់កសិករដទៃ ដែលពុំបានអនុវត្ត។ ឯកឧត្តមបន្ត ថាកសិករ ដែលធ្វើតាមទំលាប់ និងប្រើប្រាស់ពូជមិនសុទ្ធ ពូជមានប្រសិទ្ធភាពសេដ្ឋកិច្ចតិចៗគ្នានឹងពុំអាចធ្វើឲកើនបាននូវផលិតផលកសិកម្ម ទេហើយក៏ពុំអាច ធ្វើឲចំណូលគ្រួសារកើនដែរ។ ដូចនេះ មានតែការផ្លាស់ប្តូរឥរិយាបថ ទើបអាចទៅរួច។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលសម្រេចរួចហើយ នូវមហិច្ឆតាធ្វើឲកម្ពុជា ក្លាយទៅជាប្រទេសនាំចេញនាឆ្នាំ២០១៥ខាងមុខនេះ។ រាជដ្ឋាភិបាល បានអនុញ្ញាត្តឲមានការផ្សព្វផ្សាយ និងឲកសិករប្រើប្រាស់ពូជស្រូវទំាងនេះ មានតម្លៃខ្ពស់លើទីផ្សារ និងមានទីផ្សារអន្តរជាតិ។ ដោយឡែកពូជស្រូវដែលបានជូនកសិករ125 គ្រួសារនាពេលនេះក៏ពូជស្រូវមួយចំនួនក្នុងចំណោមពូជស្រូវទាំង១០មុខដែលកំពុងតែបញ្រ្ជាបទៅកាន់កសិកតផងដែរ។

ពីទីនោះឯកឧត្តមរដ្ឋមន្រ្តី បានអំពាវណាវទៅកាន់កសិករ ទូទាំងប្រទេស ឲធ្វើការផ្លាស់ប្តូរទម្លាប់ ក្នុងការធ្វើកសិកម្មការចិញ្ចឹមសត្វ ដោយត្រូវចាប់យកបច្ចេកទេសថ្មី វិធីថ្មីនិងទស្សនៈថ្មី គឺមិនមែនដាំដុះ សម្រាប់ផ្គត់ផ្គង់គ្រួសារទេ តែត្រូវបានធ្វើដើម្បីពាណិជ្ជកម្ម ផងដែរ។ ឯកឧត្តមបានជំរុញឲមន្រ្តីជំនាញ ត្រូវសកម្ម ក្នុងការចុះមកបង្ហាត់បង្ហាញកសិករអំពីបច្ចេកទេសថ្មីការធ្វើបង្ហាញ និងការផ្តល់ព៌តមានកសិកម្មដល់កសិករ។

​គ្នា​នឹង​ពុំអាច​ធ្វើ​ឲ​កើន​ឡើង​ ​ថែម​ទៀត​ទៅ​ដល់​កសិករ​ដទៃ​ដែល​ពុំ​បាន​អនុវត្ត

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 418

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 592

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 586

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 619

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 614

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 645

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 615

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...