ព័ត៌មានផ្សេងៗទៀត
មន្ត្រីកសិកម្មឃុំដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិសដំបូង ជំនាញឌីជីថល កាលពីសប្តាហ៍មុន បានលើកឡើងថា វគ្គតម្រង់ទិសក្នុងរយៈពេល៤ថ្ងៃ បានផ្ដល់នូវចំណេះដឹងថ្មីៗជាច្រើនសម្រាប់ពួកគាត់យកទៅបំពេញការងារប្រចាំថ្ងៃឱ្យទទួលបានលទ្ធផលល្អ និងលឿនរហ័ស។ វគ្គតម្រង់ទិសរយៈពេល៤ថ្ងៃ មានការចូលរួមពីមន្ត្រីកសិកម្មឃុំចំនួន ១៦០០នាក់ មកពីទូទាំងប្រទេស ដោយបានទទួលចំណេះដឹងផ្នែកឌីជីថល CAO Farmbook App កិច្ចការរដ្ឋបាល និងបានស្វែងយល់ពីច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល។ មន្ដ្រីកសិកម្មឃុំបានប្ដេជ្ញាថា នឹងយកចំណេះដឹងទាំងអស់នេះទៅអភិវឌ្ឍវិស័យកសិកម្មនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានល្អ ចំគោលដៅ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕