ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយភ្ញៀវតំណាងអង្គការ JICA ដោយផ្តោតសំខាន់លើគោលបំណងនីតិវិធីនៃការចុះបញ្ជិកា និងការងារការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ លើសពីនេះ លោកប្រធាននាយកដ្ឋានក៏បានសំណូមពរបន្ថែម១ចំណុច គឺការបណ្តុះបណ្តាលមន្រ្តីជំនាញអធិការកិច្ចមួយចំនួន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជាធាតុចូលបន្ថែមទៀតក្នុងការចុះបង្ក្រាបបទល្មើសនៃការចរាចរថ្នាំកសិកម្ម និងជីកសិកម្ម។