ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ចុះពិនិត្យ និងពិភាក្សា ដីចំនួន៣ទីតាំង ដែលស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ តំណាងរដ្ឋបាលខេត្តត្បូងឃ្មុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ តំណាងមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុផងដែរ៕