ថ្នាក់ដឹកនាំក្រសួងកសិកម្មបន្តទស្សនកិច្ចជុំទី៣ ដើម្បីពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក

ចេញ​ផ្សាយ​ ២២ ធ្នូ ២០២៤ 786

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន ក្នុងខេត្តចំនួន៣​  គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។​

តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៣ រីករាយស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ការផលិតជីសរីរាង្គក្នុងស្រុក​ ប្រកបដោយគុណភាព ដើម្បីចែកចាយជូនប្រជាកសិករក្នុងតម្លៃសមរម្យ។ 

ឯកឧត្តម គង់ ច័ន្ទវាសនា​ បានគូសបញ្ជាក់ថា​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ យកចិត្តទុកដាក់ខ្ពស់​លេីការកាត់​បន្ថយថ្លៃដេីមផលិត​ និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។ ឯកឧត្តមបាន​បន្ថែមថា​ ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថានតាមរយៈការ​ប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើមផលិតប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល​ បង្កើនប្រាក់ចំណេញរបស់កសិករ​ បង្កើតការងារក្នុងស្រុក និងជួយរក្សានិរន្តរភាពគុណភាពដីបានទៀតផង។

ជាមួយគ្នានេះ​ ឯកឧត្តម និងក្រុមការងារ​ក៏បានទទួលសំណូមពរជាក់ស្តែងមួយចំនួនពីក្រុមហ៊ុន​ ដេីម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រថែមទៀត​ ដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ។

នេះគឺជាទស្សនកិច្ចជុំទី៣​របស់ក្រុមការងារ​  បន្ទាប់ពីជុំទី១​ នៅទីតាំងផលិតចំនួន៣ក្រុមហ៊ុន​ ក្នុងខេត្តកំពង់ស្ពឺ​ និងជុំទី២​ នៅទីតាំងផលិតចំនួន៤ក្រុមហ៊ុន​ ក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ធំ និងជុំទី៣ នៅខេត្តតាកែវ​ ខេត្តកណ្តាល​ និងខេត្តកំពង់ស្ពឺ។   នៅវគ្គបន្ទាប់​ ក្រុមការងារនឹងចុះពិនិត្យទីតាំងចំនួន៣ក្រុមហ៊ុនផ្សេងទៀត​ នៅខេត្តបន្ទាយមានជ័យ​ និងខេត្តពោធិ៍សាត់​ នាពេលឆាប់ៗខាងមុខ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 95

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 87

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ បន្តចុះតាមដាន និងត្រួត​ពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 263

លោកជំទាវអនុរដ្ឋលេខាធិការ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 275

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 264

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ​ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 261

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំតម្រង់ទិសនិងជំរុញការអនុវត្តកសិកម្មសរីរាង្គ ខេត្តព្រះវិហារ

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក៏បានបន្តដឹកនាំមន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 276

ម្ចាស់រោងម៉ាស៊ីនកិនស្រូវថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលទម្លាក់កញ្ចប់ថវិកាទិញស្រូវប្រជាកសិករ

ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 278

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ ចុះតាមដាន និងត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ថ្នាក់ដឹកនាំនិងការិយាល័យជំនាញ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 281

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ នៅខេត្តកំពង់ធំ

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​...
ចេញ​ផ្សាយ​ ២៨ មករា ២០២៥ 308

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៨ មករា ២០២៥ 323

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី...
ចេញ​ផ្សាយ​ ២៨ មករា ២០២៥ 336

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពទឹកសង្គ្រោះស្រូវ នៅស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ឈុំ ឆុនលី និង​លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម...