ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង និង ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ និងសប្បុរសជនចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលរួមមាន៖ គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនជនភៀសសឹក ដែលបានជម្លៀសមកទីតាំងមានសុវត្ថិភាព ចំនួន១១០គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕