ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានបន្តដំណើរពីខេត្តហៃណានត្រលប់មកទីក្រុងShenzhen វិញតាមយន្តហោះ ដើម្បីមកជួបពិភាក្សាការងារជាមួយលោក Liu Rong Sheng ប្រធានក្រុមហ៊ុន China Ocean Fisheries Holding Co. Ltd ស្តីពីការវិនិយោគលើខ្សែច្រវាក់ផលិតកម្មវារីវប្បកម្មនៅកម្ពុជា ដោយរួមបញ្ចូលចាប់តាំងពីការផលិតចំណីត្រី ការចិញ្ចឹម ការកែច្នៃ វិចខ្ចប់ និងឃ្លាំងបង្កកសម្រាប់ចែកចាយក្នុងស្រុក និងការនាំចេញ។ លោកប្រធានក្រុមហ៊ុនចង់ចិញ្ចឹមប្រភេទត្រីចាបនៅកម្ពុជា ព្រោះជាប្រភេទមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយប្រជាជនចូលចិត្ត និងមានទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញអោយក្រុមហ៊ុនសហការជាមួយរដ្ឋបាលជលផល និងធ្វើការសិក្សាផលប៉ះពាល់បរិស្ថានអោយបានឆាប់ដើម្បីដាក់ស្នើសុំការអនុញ្ញាតិពីប្រមុខរដ្ឋាភិបាល។