ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគារផ្ការំដួល សាលសែនពិដោរ) លោក ហុក គឹមធួន ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើលទ្ធផលការអនុវត្តការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទិសដៅអនុវត្តបន្ត និងបញ្ហានានា របស់នាយកដ្ឋានផែនការ និងស្ថិតិ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិ លោក លោកស្រី ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្រោមឱវាទនាយកដ្ឋានផែនការ និងស្ថិតិ។