ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានកិច្ចការរដ្ឋបាល បានសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ ដែលមានការចូលរួមមកពីថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ គឺប្រមូលធាតុចូលមតិយោបល់ និងអនុសាសន៍ ពីអ្នកចូលរួមសម្រាប់សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ ដើម្បីឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។