ជំ​រុញឱ្យ​ប្រជាជន​បង្កើន​ការចិញ្ចឹម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5581

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ជំរុញ​ឱ្យ​កសិករ​ធ្វើការ​ផ្លាស់ប្ដូរ​គំនិត ​ពី​ការ​ចិញ្ចឹមសត្វ​ដាំ​បន្លែ​ដែល​ត្រឹមតែ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ ឱ្យទៅជា​ការធ្វើ​ណិជ្ជកម្ម។ កាលពី​ថ្ងៃទី ១៤ មិនា ឆ្នាំ ២០១០ លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​ជួប​សំណេះ​សំ ណា​ល​ជាមួយ​ភ្នាក់ងារ ផ្សព្វផ្សាយ​កសិកម្ម​ភូមិ នៅ​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង។

នៅ​ទីនោះ​លោក​រដ្ឋមន្ត្រី​បាន​កោត​សរ សើរ​ដល់​មន្ទីរ​កសិក​ម្ម​ខេត្ត​ដែល​បាន​ខិតខំ​ស្រង់​ស្ថិតិ​សត្វ​ទូទាំង​ខេត្ត ព្រោះ​កាលណា​យើង​ដឹង​ពី​ស្ថិតិ​សត្វ​យើង​អាច​ដឹង​ពី ចរាចរណ៍​សត្វ។ ស្ថិតិ​នេះ​មាន​សារសំខាន់​ណាស់ ហើយ​ពេល​ក្រោយនេះ​នឹងមាន​ធ្វើ​ជំរឿន​កសិកម្ម​ទូទាំងប្រទេស។

លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ភូមិ​ត្រូវ​យកចិត្តទុកដាក់​ លើ​ចំណី​សត្វ​ និង​ការកែច្នៃ​ចំណី​សត្វ ព្រោះ​កាលណា​ចំណី​កាន់តែ​ថោក​នោះ​ កសិករ​ចិញ្ចឹមសត្វ​កាន់តែ​ដ​ចំណេញ​ច្រើន។

ពេទ្យសត្វ​ភូមិ​ខិតខំ​រៀនសូត្រ​បន្ថែម ទៀត ដែល​ការរៀន​យើង​អាច​រៀន​តាម​ទូរ​ទស្ស​ន៏ កាសែត ឬក៏​ស្ដាប់​វិទ្យុ​ក៏​អាចជា​ការរៀន​មួយ​ផងដែរ។ ក្រៅពី​ការរៀន បច្ចេកទេស​នោះ​យើង​អាច​រៀន​ភាសា​ដើម្បី​ងាយស្រួល​ធ្វើការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍។ លោក​បាន​បន្តទៀតថា កសិករ​ដែល ដាំ​បន្លែ​ចិញ្ចឹមសត្វ ត្រូវតែ​ពិនិត្យមើល​ទីផ្សារ។

ពិសេស​ជាង​នេះ​គឺ​ផ្លាស់ប្ដូរ​គំនិត​ដែល​ចិញ្ចឹម​ត្រឹម​ផ្គត់ផ្គង់​គ្រួសារ ឬ​ការដោះដូរ​បន្តិចបន្តួច​ឱ្យទៅជា​ការចិញ្ចឹម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ធ្វើបែបនេះ​ទើប​អាច​បង្កើន​ចំណូល​សម្រាប់​គ្រួ​សារបាន និង​ជំរុញ​ផលិតកម្ម​ចិញ្ចឹមសត្វ​បាន​ផងដែរ។ ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ ពេទ្យសត្វ​ភូមិ​ត្រូវ​ដឹងថា​តើ​យើង​មាន​សាច់​សម្រាប់​ផ្គត់ ផ្គង់​បានឱ្យ​ខេត្ត​របស់ខ្លួន​ហើយ​ឬ​នៅ? ហើយ​បើ​សល់​នោះ អាចធ្វើ​ការនាំ​ចេញទៅ​លក់​នៅ​ភ្នំពេញ។

លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ឱ្យ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​រៀនសូត្រ​តាម​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ស្តីពី​ការធ្វើជំរឿន​ស្ថិតិ​សត្វ ហើយ​យកទៅអនុវត្ត​នៅ​បណ្តា​ខេត្តផ្សេងៗទៀត​ដែល​មិនទាន់​ធ្វើ។ លោក​បាន​បន្តថា​យើង​ត្រូវ ធ្វើការ​កែលំអ​ពូជ​សត្វ​ចិញ្ចឹម​របស់​យើង ហើយ​ការងារ​នេះ​អាច​សម្រេចបាន​ជោគជ័យ លុះត្រាតែ​យើង​មាន​ចំណី​គ្រប់ គ្រាន់។ មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជូន​មនុស្ស​ទៅ​រៀន​បង្កាត់​ពូជ​សិប្ប​និ​មិ្ម​ត។ ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ចេះ​ដាំ​ចំណី​សត្វ​ដើម្បី កុំឱ្យ​ចិញ្ចឹម​សត្វពាហនៈ​ដើរ​ពាសវាល​ពាសកាល​ជាច្រើន​ដូចជា​ឆ្លង​នូវ​ជំងឺឆ្លង ឬ​ការ​បង្កាត់​ពូជ​ដោយ​មិនបាន​ល្អ។ ពេទ្យ សត្វ​ភូមិ​ត្រុ​វ​ធ្វើជា​គំ​រួ​គេ​លើ​ការងារ​នេះ។ បើ​កសិករ​ចេះ​ដាំ​ស្មៅ​ទាំងនេះហើយ​រកប្រាក់​ចំណូល​ជូន​គ្រួសារ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 92

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 101

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 102

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 325

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 345

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 352

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 410

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 538

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 688

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 687

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 695

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 732

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...