ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស បានរៀបចំចុះសិក្សាពីតម្រូវការនៃការប្រើប្រាស់ធនធានមនុស្ស របស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីមានមូលដ្ឋានក្នុងការរៀបចំធនធានមនុស្សនិងពិនិត្យលើការប្រើប្រាស់ធធានមនុស្សដែលមានស្រាប់អោយអស់លទ្ធភាព សមត្ថភាព ស្របតាមជំនាញ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធកម្ម