ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យចម្ការបន្លែ និងចូលរួមសកម្មភាពចុះប្រមូលផលបន្លែសុវត្ថិភាពរបស់លោក គ្រី ម៉េងឈាង នៅក្រុងសែនមនោរម្យ

ចេញ​ផ្សាយ​ ១ កុម្ភៈ ២០២១ 5880

ចេញកម្មវិធីទី១ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក គ្រី ម៉េងឈាង ម្ចាស់ចម្ការការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ខ្ទឹមបារាំង និងដំឡូងបារាំង លើផ្ទៃដី ៦ហ.ត ហើយក៏ជាកន្លែងរៀបចំពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ ការតាំងបង្ហាញ និងភ្លក្សរសជាតិនៃមុខម្ហូបបន្លែសុវត្ថិភាពចម្អិនដោយសមាគមចុងភៅកម្ពុជា។ កម្មវិធីក៏មានវត្តមានតំណាស្ថាប័ន រដ្ឋ (ក្រសួងកសិកម្ម អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម) វិស័យឯកជន ក្រុមហ៊ុន សមាគម និងបណ្តុំផលិតកម្មបន្លែប្រមាណ ១៥០នាក់។ 
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានមានមតិទាក់ទងស្ថានភាពភូមិសាស្រ្ត សក្តានុពលវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតដែលកំពុងមានសក្តានុពល សម្រាប់តម្រូវការទីផ្សារ ហើយជាក់ស្តែងកម្មវិធីនាពេលនេះកំពុងជំរុញ ពង្រឹង និងពង្រីកវិស័យសាកវប្បកម្ម និងទាក់ទាញទេសចរណ៍ ចូលរួមបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូល កែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអានរបាយការណ៍ជូនជ្រាបអំពីលទ្ធផលការងារបង្កបង្កើនផលជារួម និងដោយឡែក វិស័យសាកវប្បកម្មដែលកំពុងមានការទាក់ ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញមានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។ ជាបន្តបន្ទាប់ លោកឧកញ៉ា ហ៊ុន ឡាក់ លោក ភិន ភន តំណាងបណ្តុំកសិករផលិតបន្លែសុវត្ថិភាព និងលោក សុង តេង តំណាងសមាគមចុងភៅកម្ពុជាដែលជាអ្នកប្រើប្រាស់ បានឡើងមានចំណាប់អារម្មណ៍ទាក់ ទងកម្មវិធីនាព្រឹកនេះផងដែរ ដែលមានខ្លឹមសាររួមថានឹងខិតខំជំរុញផលិតកម្មបន្លែសុវត្ថិភាពធា នាគុណភាព និងសុវត្ថិភាព ដាំដុះតាមបច្ចេកទេស អនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) បង្កើនបរិមាណផ្គត់ផ្គង់ សមស្របតាមកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ។ ពង្រឹងកិច្ចសហ ការរវាងភាគីផលិត ក្រុមហ៊ុនប្រមូលទិញ និងអ្នកប្រើប្រាស់ចុងក្រោយ ធ្វើយ៉ាងណាឲ្យខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពប្រព្រឹត្តទៅដោយចីរភាព និងនិរន្តរភាព រក្សាបាននូវភាពឈ្នះ-ឈ្នះ។ 
មានមតិសំណេះសំណាលដោយ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនា យកដ្ឋានកសិកម្ម ក្រុមហ៊ុនត្រូភីខេម ហ្វ្រ៊ូត អេន វេជីថេប៊ល អាជ្ញាធរមូលដ្ឋាន និងបណ្តុំផលិតករ រៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន ស្របតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម" ហើយអនុវត្តតាមអភិក្រមនេះ ធ្វើឲ្យយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេងនាថ្ងៃនេះ ។ ទាក់ទងនឹងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅ មួយ ឆ្នាំ កម្រិតជីវភាពកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដែលគុណភាព និងសុវត្ថិភាពជាចំបង។ សកម្មភាពនៅថ្ងៃនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពល រដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ខខណ:កម្ពុជាបានកាត់បន្ថយការនាំចូលពីខាងក្រៅ។
អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មត្រូវខិតខំប្រមូលផ្តុំ និងប្រើប្រាស់ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ផ្លែឈើក្នុងខេត្តមណ្ឌលគីរីដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ:ជំរុញកំណើនផលិតកម្ម និងទេសចរណ៍ក្នុងតំបន់។ ជំរុញការ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល។ ជំរុញការងារកែច្នៃ វេចខ្ចប់ រក្សាទុកក្នុងទូត្រជាក់ដើម្បីបង្កើនតម្លៃបន្ថែម និងរក្សាផលិតផលបានយូ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ធានាគុណភាព សុវត្ថិភាព និងស្តង់ដាដឹកជញ្ជូន។ អគ្គនាយកដ្ឋានកសិកម្មគួរសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានភូមិសាស្រ្តអំណោយផលសម្រាប់បន្លែសំខាន់ៗទាំងនេះ ដោយសហការជាមួយក្រុមហ៊ុន បណ្តុំផលិត និងសកលវិទ្យាល័យដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ និងកាត់បន្ថយការនាំចូល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 150

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 163

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 170

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 351

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 369

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 379

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 428

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 565

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 708

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 704

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 709

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 742

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...