ព័ត៌មានផ្សេងៗទៀត
ថ្ងៃទី១៧ - ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឈ្មោះ ជា សៀវលី បានជួយសម្របសម្រួលទីផ្សារស្រូវផ្ការំដួលឱ្យប្រជាកសិករបានចំនួន ៥៧តោន ដោយលក់ឱ្យក្រុមហ៊ុន Amru Rice។ ការសម្របសម្រួលនេះ មានកិច្ចសហការចូលរួមពីប្រធានការិយាល័យស្រុកត្បែងមានជ័យ លោកស្រីមេឃុំ លោកស្មៀនឃុំឈានមុខ រួមទាំងមន្ត្រីកសិកម្មឃុំ លោក ហុង ពិតី មន្ត្រីកសិកម្មឃុំប្រមេរ លោក រ័ត្ន បញ្ញា មន្ត្រីឃុំពោធិ៍ លោក យ៉ុន សុវណ្ណវង្ស និងកញ្ញា ឆៅ រ៉ាណា មន្ត្រីឃុំព្រះឃ្លាំង និងលោក ម៉េង ហ៊ុយ មន្ត្រីកសិកម្មសង្កាត់កំពង់ប្រណាក៕