ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា នៅវិមានរដ្ឋសភា។
អង្គប្រជុំបានពិនិត្យ ពិភាក្សាលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ដោយឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញបកស្រាយលម្អិតពីសេចក្តីវិសោធនកម្មកិច្ចព្រមព្រៀងទាំង១២មាត្រា ជូនសមាជិកនៃកិច្ចប្រជុំ៕