ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំដោះស្រាយលើកបញ្ហា IUU-Fishing ជាមួយសហភាពអុឺរ៉ុប នៅទីក្រុងប្រុចសែល ប្រទេសបែលហ្សិក ពីថ្ងៃទី១៦ ដល់ ១៨ ខែមករា និងបន្តដំណើរទៅចូលរួមវេទិការស្បៀង និងកសិកម្មពិភពលោកលើកទី៩ នៅទីក្រុងបែកឡាំង ប្រទេសអាល្លឺម៉ង់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ តបតាម ការអញ្ជើញ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្បៀង នៃសាធារណៈសហពន្ធ័អាល្លឺម៉ង់។