ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ បានអញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំងសុវត្ថិភាពនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបអំពីស្ថានភាពនៅតាមព្រំដែននៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តមគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នៅតែបន្តខិតខំប្រឹងប្រែងមើលថែ និងគាំពារពុកម៉ែ បងប្អូនទាំងអស់រហូតដល់ពេលវិលត្រឡប់ទៅលំនៅឋានវិញ៕