ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០២០ 5069

នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ មានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ ធនាគារអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាគមកៅស៊ូគ្រួសារ អង្គការ FAO អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងមន្រ្តីប្រមាណ ២០០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំរយ:ពេល២ ថ្ងៃកន្លងមក ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការងារគ្រប់គ្រង ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការរៀបចំ និងការ អនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ការអភិវឌ្ឍន៍កៅស៊ូគ្រួសារ កៅស៊ូក្រុមហ៊ុន សមាគមអភិវឌ្ឍកៅស៊ូកម្ពុជា ទីផ្សារកៅស៊ូ ការនាំចេញ តម្លៃ ផ្ទៃដីដាំដុះ កិច្ចសហប្រតិបត្តិការ អន្តរជាតិ បញ្ហាប្រឈម ទិសដៅនិងផែនការអនុវត្តបន្ត។

មានមតិទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពេល វេលាដ៏មានតម្លៃដែលក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករក្នុងវិស័យកៅស៊ូទាំងអស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកនេះ ដែលជាឱកាសចែករំលែកមេរៀន យោបល់ និងបទពិសោធន៍ល្អៗ លើកឡើងពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ និងវិធានការដោះស្រាយក្នុងទិសដៅធ្វើយ៉ាងណាឱ្យវិស័យកៅស៊ូមានការអភិវឌ្ឍល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកៅស៊ូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចរបស់ខ្លួនអស់រយៈពេល១ឆ្នាំកន្លងមកនេះដោយទទួលបានលទ្ធផលល្អប្រសើរ។

មានមតិសំណេះសំណាលជាមួយអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឧស្សាហកម្មកៅស៊ូធម្មជាតិជាវិស័យមួយដ៏សំខាន់ក្នុងវិស័យកសិកម្ម ដែលកន្លងមកក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានជំរុញការអភិវឌ្ឍកៅស៊ូឱ្យសម្រេចបានជោគជ័យតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ២០១១-២០២០ផងដែរ។ កៅស៊ូធម្មជាតិគឺជាដំណាំយុទ្ធសាស្រ្តមួយប្រភេទដែលបានផ្តល់ប្រយោជន៍ជាច្រើន ព្រមទាំងបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើតការងារ កាត់បន្ថយការធ្វើចំណាក ស្រុក ផ្តល់ឈើសម្រាប់ប្រើប្រាស់ ជាឈើឥន្ធនៈ ចូលរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារការហូរច្រោះដី និងជាគម្របព្រៃឈើ។ ឆ្លើយតបទៅនឹងពហុប្រយោជន៍ដ៏ធំធេងនេះ ក្រសួងដែលមានអគ្គនាយកដ្ឋានកៅស៊ូជាសេនាការបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង និងមានភាពប្រកួតប្រជែង តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩- ២០២៣ និងបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ឱ្យបានជោគជ័យតាមគោលដៅគ្រោងទុក។

ដើម្បីដើរដល់គោលដៅដែលបានដាក់ចុះ អគ្គនាយកដ្ឋានកៅស៊ូត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព គឹត្រូវខិតខំរិះរកគ្រប់មធ្យោបាយ និងវិធានការសម ស្របដើម្បីចូលរួមដោះស្រាយបញ្ហា តាមរយ:ធ្វើការសហការជាមួយអន្តរស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅកែលម្អបរិយាកាសវិនិយោគ និងការបញ្ចូលបច្ចេកវិទ្យាថ្មីក្នុងខ្សែចង្វាក់ផលិកម្ម រួមជាមួយនឹងការបន្តអនុវត្តន៍អភិ ក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ជាមួយបណ្តាសមាគមដាំដុះកៅស៊ូ ប្រកបដោយភាពម្ចាស់ការ និងប្រសិទ្ធផលខ្ពស់។ ក្រៅពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូដែលបានកំណត់ ឬចង្អុលបង្ហាញឱ្យអគ្គនាយកដ្ឋានកៅស៊ូអនុវត្តដើម្បីធ្វើការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍វិស័យកៅស៊ូប្រកបដោយនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍ពីឆ្នាំមុន ព្រមទាំងផ្ដល់មតិណែនាំ និងផ្ដាំផ្ញើបន្ថែមមួយចំនួនទៀត ដើម្បីជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់យកទៅត្រិះរិះពិចារណា គិតគូ ស្វែងរកវិធីសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍន៍វិស័យកៅស៊ូឱ្យមានការរីក ចម្រើនសមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច សាកលភាវូបនីយកម្ម ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ និងការប្រកួតប្រជែងទីផ្សារ ដែលអនុសាសន៍ទាំងនោះរួមមាន ៖ ត្រូវធ្វើបច្ចុប្បន្នភាពផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំកៅស៊ូ បន្តពង្រឹងនិងពង្រីកកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុន ប្រតិបត្តិករ ដៃគូអភិវឌ្ឍន៍ ធនាគារ និងសមាគមកៅស៊ូ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅ ស៊ូ ជាពិសេសជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តា ផ្សព្វផ្សាយទាំងការអនុវត្តច្បាប់ និងបច្ចេកទេសឱ្យបានសមស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន ពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមកៅស៊ូគ្រួសារ បន្តកៀរគរប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍។ ដោយឡែកចំពោះការងាររដ្ឋបាល ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុក ដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 107

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 100

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 110

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 111

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 287

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 338

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...