នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយចំពោះកិច្ចសហការរួមគ្នារៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ដោយកំណត់ប្រារព្ធធ្វេីឡេីងចំនួន០៤ថ្ងៃ នៅក្នុងខែមិនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីខាងលើនេះនឹងមានការអញ្ជេីញចូលរួមពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលទាមទារឱ្យការរៀបចំកម្មវិធីត្រូវមានផែនការច្បាស់លាស់ ស៊ីជម្រៅ និងទំនួលខុសត្រូវខ្ពស់៕
។