នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមគ្រូបង្គោលគ្រូពេទ្យដីនៃនាយកដ្ឋានគ្រប់គ្រងធនធានកសិកម្ម បានចុះអនុវត្តសកម្មភាពគ្រូពេទ្យដី ជួបប្រជុំពិភាក្សាជាមួយសមាជិកសមាជិកាសហគមន៍កសិកម្មទំនេីបផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន២៥នាក់ (ស្រី១២នាក់)។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងបង្ហាញអំពីកម្មវិធីគ្រូពេទ្យដី និងជ្រេីសរេីសកសិករស្ម័គ្រចិត្ត សម្រាប់ឱ្យក្រុមគ្រូបង្គោលធ្វេីការបណ្តុះបណ្តាលបន្តឱ្យក្លាយជាគ្រូពេទ្យដី។ លទ្ធផល គឺទទួលបានកសិករឆ្នេីមនិងស្ម័គ្រចិត្តអភិវឌ្ឍខ្លួនជាគ្រូពេទ្យដីចំនួន២នាក់ ដេីម្បីបន្តជួយគាំទ្រដល់សហគមន៍និងប្រជាកសិករនៅក្នុងមូលដ្ឋានក្នុងការគ្រប់គ្រងជីជាតិដីប្រកបដោយនិរន្តរភាព។ ផែនការបន្ត ក្រុមគ្រូបង្គោលនឹងរៀបចំផែនការបណ្តុះបណ្តាលជាមួយកសិករឆ្នេីមទាំង២រូប ដេីម្បីអនុវត្តការបណ្តុះបណ្តាលពួកគាត់ឱ្យក្លាយជាគ្រូពេទ្យដីប្រកបដោយប្រសិទ្ធភាពនិងគុណវុឌ្ឍិ។