ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៥ 2801

នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិ​ ដែលបានចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់​ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថាវេទិកានេះបង្កើតឡើងសម្រាប់ការសន្ទនា ការផ្លាស់ប្តូរចំណេះដឹង​ និងបទពិសោធន៍ នៅទូទាំងប្រទេសដែលមកពីតំបន់ផ្សេងៗ​គ្នា​លើវិស័យកសិកម្ម​ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ​ និងមានប្រសិទ្ធភាព។

នាឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានអញ្ជេីញអង្គពិធីទាំងមូល​ ចូលរួមកំសាន្តសប្បាយនូវបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរ​ ទទួលទាននូវរសជាតិម្ហូបអាហារ​របស់ខ្មែរ និងចូលរួមទស្សនាប្រាសាទអង្គរវត្ត​ ដែលជាទឹកដីអច្ឆរិយៈ​នៃព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជាងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ សូមឱ្យដំណេីរទស្សនកិច្ចថ្នាក់តំបន់ក្នុងប្រទេសកម្ពុជានេះ​ ជាអនុស្សវរីយ៍មួយដ៏ល្អ​ និងចងចាំគ្រប់ពេលវេលាពីប្រទេសកម្ពុជា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 79

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម

នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 89

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានអញ្ជេីញចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងឯកឧត្តម អាណាតូលី​ បូរ៉ូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី...
ចេញ​ផ្សាយ​ ៧ កញ្ញា ២០២៦ 94

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ៦ កញ្ញា ២០២៦ 531

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្ស

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 600

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 603

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ្សែច្រវាក់​តម្លៃ​ដំណាំពោតក្រហម នៅខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍន​ភាព​ការងារអភិវឌ្ឍជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 582

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ

នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 596

គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) បានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 669

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 660

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អ៊ីមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់​កសិករ​បង្គោលតំណាងភូមិ...