លោកប្រធាននាយកដ្ឋានចូលរួមវេទិកាសាធារណៈជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 16218

នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាសាធារណៈជាមួយក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងនិងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជានាយក និងតំណាងក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចជាតិ និងអន្តរជាតិជាង ៤០០នាក់។ ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ និងអរគុណចំពោះអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងវេទិកានេះ និងសូមវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់លេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ចដែលបានសហការ និងសម្របសម្រួលរៀបចំវេទិកាសាធារណៈដ៏មានសារៈសំខាន់នេះឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។ វេទិកានាពេលនេះ មានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះ និងបន្តខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស និងកិច្ចសហការគ្នាល្អក្នុងន័យស្ថាបនាតាមយុទ្ធសាស្ត្រ “ឈ្នះ-ឈ្នះ” ដោយតម្រង់ចក្ខុវិស័យគិតគូរ ក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅឲ្យមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម និងទំនើបកម្មកសិកម្មឲ្យទទួលបានជោគជ័យដើម្បីជាប្រយោជន៍រួមសមតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។

បន្ទាប់ពីឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ចបានរាយការណ៍ជូនអង្គវេទិកាជ្រាបពីស្ថានភាពទូទៅ វឌ្ឍនភាព និងបញ្ហាប្រឈមទាក់ទងនឹងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានបកស្រាយជូនអង្គវេទិកាជ្រាបដោយសង្ខេមពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងការងាររដ្ឋបាលដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សំខាន់ជាងនេះ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំ បូកសរុប និងផ្តល់នូវចំណុចគន្លឹះមួយចំនួនដើម្បីឲ្យភាគីពាក់ព័ន្ធយកទៅអនុវត្តទទួលបានជោគជ័យ ដែលចំណុចទាំងនោះមានដូចខាងក្រោម៖ 
ទី១. ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ត្រូវបង្កើនល្បឿនដាំដុះដំណាំទៅតាមផែនការផលិតកម្ម ដោយត្រូវសហការជាមួយលេខាធិការដ្ឋាន និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ត្រូវសហការដោះស្រាយជាមួយក្រសួង ពិសេសជាមួយគណៈកម្មការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដោយត្រូវអនុវត្តតាមខ្លឹមសារលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនីតិវិធីជាធរមាន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនត្រូវមានភារកិច្ចពន្លឿនការចុះបញ្ជីដីរដ្ឋឲ្យបានទាន់ពេល ដោយត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ 
ទី២. ដើម្បីអនុវត្ព និងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព លេខាធិការដ្ឋានត្រូវរៀបចំបញ្ជីក្រុមហ៊ុនជាបីប្រភេទ ៖ 
ក. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗបានល្អប្រសើរ។
ខ. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលបាន និងកំពុងដំណើរការអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗឲ្យបានពេញលេញ។
គ. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលមិនបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗ ដើម្បីឱ្យបានពេញលេញល្អប្រសើរ។
ទី៣. លេខាធិការដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តត្រូវសហការដោះស្រាយ និងត្រូវបញ្ចប់រាល់បញ្ហាដែលនៅសេសសល់ លើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចក្នុងស្មារតីទទួលខុសត្រូវតាមវិធានការច្បាប់ បច្ចេកទេស និងរដ្ឋបាល ពិសេសគោលនយោបាយឈ្នះ ឈ្នះ។ ត្រូវជំរុញការអនុវត្តលិខិតបទដ្ឋាន ខ្លឹមសារនៃកិច្ចសន្យា និងត្រូវយកចិត្តទុកដាក់ដល់ជីវភាព សុខភាព ប្រាក់បៀវត្ស ជម្រកស្នាក់នៅ។ ក្រៅពីនេះ ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសន្យាពាក់ព័ន្ធដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចឲ្យមាននិរន្តរភាព និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក លេខាធិការដ្ឋានបច្ចេកទេសត្រូវបន្តតាមដានវាយតម្លៃការអនុវត្តរបស់ក្រុមហ៊ុន និងបន្តសហការជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីវឌ្ឍនភាព។
ទី៤. ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីឲ្យក្រុមការងារអន្តរក្រសួងចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយដើម្បីចំណេញពេលវេលា កាត់បន្ថយបែបបទរដ្ឋបាល និងបង្កើនប្រសិទ្ធភាពការងារ។
ទី៥. អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំប្រកាសរួមស្តីពីកម្រៃសេវាសាធារណៈនៃការផ្តល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្ម។
ទី៦. អគ្គនាយកដ្ឋានកៅស៊ូ ត្រូវពិនិត្យឡើងវិញនូវការព្យួរទុក សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូមួយអន្លើរសិន ប្រសិនបើមិនមានការចាំបាច់នាពេលបច្ចុប្បន្ននោះទេ ។ 
ទី៧, អគ្គនាយនាយកដ្ឋានកៅស៊ូ ត្រូវរៀបចំសេចក្តីព្រាងសំណើស្នើសំទៅសម្តេចតេជោ ដើម្បីពិនិត្យ និងសម្រេចឡើងវិញទាក់ទងទៅនឹងការយកតម្លៃបង់ពន្ធកៅស៊ូនាំចេញ ដោយគួរ មិនយកការបង់ពន្ធ ចំពោះតំលៃកៅស៊ូ ក្រោមពីពាន់ដុល្លារអាមេរិក ហើយក្នុងករណីតម្លៃកៅស៊ូថ្លៃជាង ពីរពាន់ដុល្លារអាមេរិក ត្រូវបង់ពន្ធចំនួន មួយរយដុល្លារអាមេរិក ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមំាថា លទ្ធផលដែលនឹងទទួលបានពីអង្គវេទិកានាពេលនេះ គឺជាយន្តការមួយនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមសម្តែងនូវការកោតសរសើរ និងមូលវិចារណ៍ដ៏ថ្លៃថ្លាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ពិសេសធាតុចូលទាំងឡាយដែលទទួលបានពីលទ្ធផលនៃកិច្ចពិភាក្សាក្នុងវេទិកានាពេលនេះ និងយកទៅច្នៃប្រឌិតអនុវត្តរួមគ្នាឲ្យទទួលបានជោគជ័យប្រកបដោយក្តីសង្ឃឹម និងផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករយើងតាមការរំពឹងទុក។ ជារួម យើងត្រូវចាត់ទុកបញ្ហាដែលយើងត្រូវដោះស្រាយនេះជាបញ្ហាដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាអន្តរវិស័យដែលត្រូវរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព រួមទាំងវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

សូមបញ្ចាក់ថាបច្ចុប្បន្ន មានគម្រោងវិនិយោគសរុបចំនួន ២២៩គម្រោងដែលមានទំហំផ្ទៃដីតាមកិច្ចសន្យាសរុបចំនួន ១ ១៦៨ ៤៣០ហិកតា ក្នុងនោះផ្ទៃដីធ្វើអាជីវកម្ម-ផលិតកម្មមានចំនួន ៩៣៨ ៨៤៥ហិកតា ដែលផ្ទៃដីដែលបានដាំដុះដំណាំកសិ-ឧស្សាហកម្មមានចំនួន ៤២១ ៣១២ហិកតា ការសាងសង់ប្រព័ន្ធផ្លូវបានចំនួន ១៦ ៤០៨គីឡូម៉ែត្រ និងបានស្រូបយកកម្លាំងពលកម្មសរុបចំនួន ៤៤ ០៨៧នាក់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 404

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 359

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 459

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 426

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 448

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 417

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 410

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 584

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 552

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 687

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 613

ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករ សហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ធំ

ចាប់ពីថ្ងៃទី១៩ ដល់២០ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ឯកឧត្តម សៀក ឡេង អនុ​រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 590

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃបឋមនិងវេចខ្ចប់សំបុកសត្វត្រចៀកកាំសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

កាលពីព្រឹកថ្ងៃពុធ ទី២០ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃប...