ទន្ទឹមនឹង​ការជំរុញ​ឲ​ប្តូរ​ពូជ​រដ្ឋមន្ត្រី​ផ្តល់​ពូជស្រូវ​ពូជ​ឲ​អនុវត្ត​ជាក់ស្តែង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4144

ជាមួយនឹង​ការអំពាវនាវ ​ឲ​កសិករ​នៅ​ស្រុក​សំបូរ​ផ្លាស់ប្តូរ​ពូជស្រូវ ​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ជាង​ពូជ​ដែល​ពួកគេ​បាន​ប្រើប្រាស់​នា ពេលនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុ​កា្ខ​ប្រមាញ់ និង​នេសាទ បានប្រគល់​ស្រូវពូជ​ចំនួន​ពីរ​មុខ ​ដល់​កសិករ​ចំនួន២០០គ្រូ​សារ​នៅ​ឃុំ សំបូរ ស្រុក​សំបូរ។

មន្ត្រី​ឧុ​ទ្ទ​កាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់​កាលពី​ថ្ងៃទី១១ ខែឧសភា​ថា ឯកឧត្តមបណ្ឌិត ច​ន្ទ័ សារុន ​បានផ្តល់​ពូជស្រូវ​សែន ពិដោរ ​និង​ផ្ការំដួល ចំនួន២០គីឡូក្រាម​ និង​ពូជ​បន្លែ​មួយចំនួន ​ដល់​កសិករ​ចំនួន​មួយ​គ្រួសារ។ កសិករ​ដែល​មក​ទទួល​ពូជ​នេះ​មាន​ចំនួន២០០គ្រួសារ។ មន្ត្រី​បាន​បន្តទៀតថា​នៅ​ទីនោះ កាលពីពេលថ្មីៗនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ បាន​អំពាវនាវ​ដល់​កសិករ​ថា ​ដើម្បី​ឲ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​ ដោយ​ការធ្វើ​កសិកម្ម ​ដើម្បី​ក្លាយជា​ប្រទេស​នាំ​អង្ករ​ចេញ ​នៅ​ឆ្នាំ២០១៥ខាងមុខ​ និង​កសិករ​យើង​ទទួលស្គាល់​ពី​អន្តរជាតិ​នោះ​ កសិករ​យើង​ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ​មួយចំនួន។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ពន្យល់ថា ​កសិករ​គួរតែ​ផ្លាស់ប្តូរ​ ពី​ការ​ធ្វើស្រែ​តាម​ទម្លាប់តៗគ្នា ​មក​អនុវត្តន៍​ប្រពលវប្បកម្ម ​តាម​គោលការណ៍​ធម្មជាតិ( ប វ ស )។ ប្តូរ​ទម្លាប់​ពី​ការធ្វើ​ស្រែ​សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​ ក្នុង​គ្រួសារ ​ទៅជា​ការ​ធ្វើស្រែ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និយាយ​ឲ​ចំ​ធ្វើ​សម្រាប់​លក់។

ជាមួយនេះ​ធ្វើការ​ផ្លាស់ប្តូរ ​ដោយ​ប្រើប្រាស់​ពូជស្រូវ​ទាំងមុខ​ ដែល​ក្រសួង​បាន​ផ្សព្វផ្សាយ​ និង​កំពុង​បញ្ជ្រាប​មកកាន់​តំបន់​ជនបទ។ កសិករ​ត្រូវ​ប្រុង​ប្រ​យ​ត្ន័ ​ក្នុងការ​ប្រើប្រាស់​ពូជ​មិន​សុទ្ធ ​ស្រូវ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់។

ជាមួយនឹង​ការ​រំលឹក​បែបនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ដល់​មន្ត្រី​កសិកម្ម​របស់ឯកឧត្តម​ពិសេស​មន្ត្រី​កសិកម្ម ​នាយកដ្ឋាន​ដំណាំ​ពូជស្រូវ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បង្កើន​ការបើក​វគ្គ​សាលារៀន​ស្រែ​កសិករ ការធ្វើ​ស្រែ​បង្ហាញ​បើក​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល​ខ្លី​ ដើម្បី​ឲ​កសិករ​ទទួលបាន​នូវ​ចំនេះដឹង​ ខាង​កសិកម្ម​កាន់តែច្រើន​ថែមទៀត។ ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​ថ្លែង​កោតសរសើរ​ផងដែរ ​ដល់​កសិករ​នៅ​ទីនោះ​ដែលមាន​ការខិតខំ ​និង​កំពុង​កែប្រែ​ទម្លាប់​របស់ខ្លួន​ជាបណ្តើរៗក្នុង​ការធ្វើ​កសិកម្ម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 278

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 291

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 585

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 918

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 896

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1057

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1108

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1150

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...