ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ ស្តីពី ច្រករបៀងមច្ឆា និងអង្ករ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ចេញផ្សាយ ២២ មីនា ២០២៥
444
នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងកសិកម្មនិងកិច្ចការជនបទចិន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១ ស្តីពីច្រករបៀងមច្ឆា និងអង្ករ ជាមួយ ឯកឧត្តម Zhang Zhili អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចពិភាក្សាបានផ្តោតលើការរៀបចំផែនការសហប្រតិបត្តិការថ្មីនេះ និងយន្តការការងាររវាងភាគីទាំងពីរ ដើម្បីជំរុញការវិនិយោគលើវិស័យកសិកម្ម កសិ-ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ ភាគីចិនបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មពីភាគីកម្ពុជា ខណៈភាគីកម្ពុជាក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមអនុវត្តគម្រោងនានា។
ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញថានឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិននិងអន្តរជាតិ ដើម្បីជាប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរ៕