ថ្ងៃនេះនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកផែនការការងារឆ្នាំ២០២១ ។ គោលបំណងនៃកិច្ចប្រជុំរួមមាន ៖
១-រាយការណ៍លំអិតពីលទ្ធផលការងារសម្រេចបាននិងលើកទិដៅផែនការ។
- ការងារអធិការកិច្ចជីកសិកម្មថ្នាំកសិកម្មទូទាំងប្រទេសនិងពិន័យអន្តរកាល
- ការងារអប់រំលើកកម្ពស់ការយល់ដឹង អាជីវករ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធផ្សេងទៀត
- ការបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈតាមរយៈការសហការរវាងនាយកដ្ឋាននីតិកម្មកសិកម្ម និងការិល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាជធានីខេត្ត
- ការងារអាជីវកម្មថ្នាំកសិកម្ម ជីកសិកម្មនិងសេវាចំណូលរដ្ឋ
- ការងារកសាងលិខិតបទដ្ឋានគតិយុត្តរួមមាន ច្បាប់ អនុក្រឹត្យ ប្រកាសអន្តរក្រសួង ប្រកាស សារាចរ និង សេចក្តីសម្រេចផ្សេងៗទៀត
- ការងារសហប្រតិបត្តិការអន្តរជាតិ
២-ការងារ ទទួលខុសត្រូវ សិទ្ធិអំណាច និងកាតព្វកិច្ច។
៣-ការងារផ្សេងៗទៀត ។
អង្គប្រជុំបានបញ្ចេញមតិយ៉ាងផុលផុស ។