ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាគណៈអធិបតីក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាព និងភាតរភាព» នៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 248

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈ​អធិបតី​ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការលើកស្ទួយផលិត​កម្ម​ម្រេច ប្រកបដោយសុវត្ថិភាព និងភាតរភាព» ដោយមានការ​អញ្ជើញ​ចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ លោក​បណ្ឌិត យិន ចាន់សុធី អគ្គនាយករងនៃអគ្គនាយកដ្ឋាន​ក្សេត្រសាស្រ្ត លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ លោក នុត កញ្ចារ៉ា អនុ​ប្រធាន​មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្ត​ត្បូងឃ្មុំ លោក Lucas Zahl តំណាងអង្គការGIZ។  កម្មវិធី​សហ​ការ​រៀបចំដោយ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ជាមួយអង្គការGIZ នៃគម្រោង EU-German CAPSAFE ធ្វើឡើងនៅសណ្ឋាគារភីអេនធី​​​​​​ផាលេសក្នុងខេត្តត្បូងឃ្មុំ។
សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ប្រមូល​​នូវបញ្ហាប្រឈមនានា ស្វែងរកដំណោះស្រាយ និងរៀបចំ​ផែន​ការ​សកម្មភាព ឆ្ពោះទៅការកសាងភាពជាដៃគូធុរកិច្ច​ក្នុងវិស័យ​ដំណាំ​ម្រេច។
ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម តូច ប៊ុនហួរ បានគូសបញ្ជាក់ថា កិច្ច​ពិភាក្សានាពេលនេះ ជាឱកាសមួយដែលសូមយកចិត្តទុកដាក់ ជជែកឱ្យបានផុសផុល ជាពិសេសទៅលើការដាំដុះម្រេចដោយផ្តោត​សំខាន់ទៅលើម្រេចសរីរាង្គ និងសុវត្ថិភាព ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងជាមួយ​ទីផ្សារ​ក្នុង និងក្រៅស្រុកផងដែរ។ បន្ថែមពីនេះឯកឧត្តម បានស្នើសុំឱ្យសហ​គមន៍​កសិកម្មទំនើប និងសហគមន៍កសិកម្ម ដែលដាំដុះម្រេច សូម​គិតគូរដល់ការកែច្នៃម្រេច ដើម្បីបន្ថែមតម្លៃលើខ្សែច្រវាក់​ផលិត​កម្ម​ម្រេចផងដែរ៕ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 241

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កេីនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម្ម

នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 249

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាគណៈអធិបតីក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាព និងភាតរភាព» នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈ​អធិបតី​ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 338

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប នៅ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លិកា និង ឯកឧត្ដម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 497

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការ​ផ្លាស់​ប្តូរ​ប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកកិច្ច​សន្ទនាគោលនយោបាយស្តីពី...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 498

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លើវិស័យកសិកម្ម»

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 550

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្មនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 557

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល ចំនួន៧ខេត្ត

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 752

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្ត្រីជំនាញទទួលជួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNESCO លើគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនកម្ពុជា-វៀតណាម

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបជាមួយគណៈប្រតិភូអង្គការ...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 770

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារគម្រោង...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 732

ផលត្រីកើនឡើង នាំមកនូវស្នាមញញឹមដល់បងប្អូនប្រជានេសាទ!

ផលត្រីកើនឡើង នាំមកនូវស្នាមញញឹមដល់បងប្អូនប្រជានេសាទ! កិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយកងកម្លាំងប្រដាប់អាវុធ...
ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៦ 720

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមថ្នាលឌីជីថល

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការសេវាសាធារណៈរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត...