ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណ:កម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល នៅទីស្ដីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយក រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ ជាថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃ និងដាក់ចេញផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែង ក្នុងការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយឱ្យកាន់តែល្អប្រសើរថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា៕