ព័ត៌មានផ្សេងៗទៀត
គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីក្នុងតម្លៃ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានរដ្ឋាភិបាលកំណត់ឱ្យប្រើចាប់ពីម៉ោង៩.០០យប់ដល់ម៉ោង៧.០០ព្រឹក បានចាប់ផ្តើមអនុវត្តតាំងឆ្នាំ២០១៦ សម្រាប់តែការបូមទឹកធ្វើកសិកម្មប៉ុណ្ណោះ លុះចាប់ពីឆ្នាំ២០២១មក គម្រោងនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម។
ដើម្បីជ្រាបអំពីគោលនយោបាយអនុគ្រោះអគ្គិសនីកសិកម្មនេះឱ្យកាន់តែច្បាស់ សូមទស្សនិកជនទស្សនាវីដេអូនៃកិច្ចសម្ភាសន៍រវាងអ្នកស្រី រស់ ស៊ីណាក់ មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោកបណ្ឌិត លឿង កែវសិលា ប្រធាននាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ នៃអគ្គិសនីកម្ពុជា ដូចតទៅនេះ៖