នៅព្រឹកសុក្រ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនោះការិយាល័យស្ថិតិនៃនាយកដ្ឋានផែនការនិងស្ថិតិ បានរៀបចំសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មានលើការប្រមូល និងប្រើប្រាស់ទិន្នន័យសម្រាប់ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ លោកស្រី មាស សុទ្ធាវី អនុប្រធាននាយកដ្ឋានផែនការនិងស្ថិតិ លោក លោកស្រី ជាប្រធាន និងអនុប្រធាន ការិយាល័យ និងសហការី ព្រមទាំងមន្រ្តីមកពីបណ្តា រាជធានី-ខេត្ត ទាំងអស់ ដែលទទួលបន្ទុកការស្ថិតិកសិកម្ម ក្នុងគោលបំណងដើម្បី ១)ផ្តល់ចំណេះដឹងនិងបទពិសោធន៍លើការប្រមូលនិងប្រើប្រាស់ទិន្នន័យស្ថិតិកសិកម្ម ២)ពង្រឹងសមត្ថភាពមន្រ្តីអំពីបច្ចេកទេសក្នុងការងនុវត្តប្រព័ន្ធស្ថិតិកសិកម្ម ហើយដើម្បីគោលបំណងសំខាន់ ចង់ឱ្យមន្រ្តីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាគ្រឹះក្នុងប្រមូលទិន្នន័យកាន់តែទាន់ពេល និងស្របតាមសម័យកាលបច្ចេកវិទ្យា។