នៅថ្ងៃទី៩ ខែធ្នូ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបលោកជំទាវ Maryam Salim នាយិកាគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាអំពីសេណារីយ៉ូនានា ដែលរួមចំណែកឈានទៅកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ឬសហគមន៍កសិកម្ម ការបង្កើនប្រាក់ចំណេញសម្រាប់កសិករ និងការលើកកម្ពស់ផលិតកម្មឆ្ពោះទៅរកទីផ្សារ និងតម្រូវការទីផ្សារ។ ក្រៅតែពីកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោកនិងក្រសួងដែលមានរួមគ្នាតាមរយៈការអនុវត្តគម្រោងនាពេលកន្លងមក ខ្ញុំបានជម្រាបជូនលោកជំទាវ Maryam Salim អំពីតម្រូវការប្រាក់កម្ចីក្នុងតម្លៃការប្រាក់ទាប ដើម្បីផ្ដល់ជូនដល់វិស័យឯកជន ដូចជា រោងម៉ាស៊ីនកិនស្រូវ ក្នុងការរៀបចំផលិតកម្មកសិកម្ម និងសហគមន៍កសិកម្ម សំដៅកាត់បន្ថយ ឬដោះបន្ទុករបស់កសិករ ឬសហគមន៍កសិកម្ម។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ធនាគារពិភពលោក ពិចារណាផ្ដល់ជំនួយលើគម្រោងទាំងឡាយណាដែលមានទំហំតូចឬមធ្យម តែធានានិរន្តរភាពយូរអង្វែង ជាជាងគម្រោងធំ តែពុំមាននិរន្តភាព។