នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំ គណៈកម្មការ ក្រុមការងារបច្ចេកទេសសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប រួមទាំងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ ប្រមូលធាតុចូល សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ ឋបនីយជីវមណ្ឌលបឹងទន្លេសាប នៅសណ្ឋាគារសោមាទេវី ខេត្តសៀមរាប ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមសរុប៧៥នាក់ នឹងពិភាក្សាលើប្រធានបទមួយចំនួន ពីអ្នកជំនាញ និងអង្គការដៃគូ រួមទាំងមានការបែងចែកក្រុមពិភាក្សាលើប្រធានបទចំនួន៦ ដូចជា ការអភិបាលកិច្ចនិងការគ្រប់គ្រង ការបំពុលបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ជីវភាពរស់នៅ ជលសាស្ត្រ និងការគ្រប់គ្រងការប្រើប្រាស់ដី៕