ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ២៦ ឧសភា ២០២២ 4641

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញផ្តល់កិត្តិយសជាអធិបតីបើកសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូ ប្រតិភូរង និងមន្រ្តីអញ្ជើញមកពីអង្គភាព ក្រោមឱវាទយ៉ាងច្រើនកុះករ។ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាសិក្ខាសាលានេះ គឺពិតជានឹងផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខនាទីរៀងៗខ្លួន ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយតាមប្រព័ន្ធអនឡាញ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថាគឺជាការរួមចំណែកលើក កម្ពស់បរិយា កាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ សិក្ខាសាលានឹងធ្វើការផ្សព្វផ្សាយនូវតួនាទីរបស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់សេវាសាធារណ:ដែលត្រូវធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ព្រមជាមួយគ្នាក៏ត្រូវសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗទៀតទាក់ទងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិពីគ្រប់មជ្ឈដ្ឋាន។ ប្រមូលបានគ្រប់បញ្ហា និងចំណុចខ្វះខាត បន្ទាប់មករួមគ្នាធ្វើការកែលម្អ និងដោះស្រាយឲ្យបានទាន់ពេល និងកាន់តែល្អប្រសើរឡើងជាលំដាប់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាបផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ តាមរយៈប្រកាសលេខ៧៥១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិអន្តរក្រសួង។ ក្នុងកិច្ចដំណើរការនេះ ក្រុមហ៊ុន vCargo Cloud Pte Lted (VCC) បានមកសិក្សា និងរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ជាមួយក្រសួង ដើម្បីបង្កើតប្រព័ន្ធមួយ “A Single decision making for customs release and clearance of cargo”។ ក្រសួង មានអង្គភាពចំនួន៤ បានចូលរួមគឺអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អគ្គនាយក-ដ្ឋានកសិកម្ម រដ្ឋបាលជលផល និងនាយកដ្ឋានកិច្ចការរដ្ឋបាល។ ដើម្បីសម្របសម្រួលការងារនេះ ក្រសួងបានបង្កើតក្រុមការងារសម្របសម្រួលទំនាក់ទំនងបន្តភ្ជាប់ទៅបញ្ជរតែមួយជាតិកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ៤០៣ សសរ កសក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ជាប្រធាន និងតំណាងអង្គភាពពាក់ព័ន្ធជាសមាជិក ហើយនៅពេលដ៏ខ្លីខាងមុខក្រសួងនឹងដាក់ឱ្យដំណើរការប្រព័ន្ធនៃការចុះបញ្ជីតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា (On Line) នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលក្រុមការងារបានខិតខំប្រឹងប្រែងសម្រប សម្រួលជាមួយអង្គភាពក្រោមឱវាទ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ដោយទទួលបានលទ្ធផលល្អប្រសើរ។ ដើម្បីធានាដល់ការអនុវត្តប្រព័ន្ធនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនជូនអង្គសិក្ខាសាលាទុកគ្រាន់ជាធាតុចូល និងជាមូលដ្ឋានគ្រឹះយកទៅបន្តអនុវត្តផងដែរ ហើយលោកបានជំរុញ និងលើកទឹកចិត្តឲ្យគ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តសហការចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធានាបានប្រសិទ្ធភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 378

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 584

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 576

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 608

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 606

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 607

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 601

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 646

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 647

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 631

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...