ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មក្រោមការរៀបចំរបស់ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារសហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានអាជីវករចូលរួមប្រមាណ៦០នាក់ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងវិធានបច្ចេកទេសក្នុងការធ្វើអាជីវកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងថ្ឋាំកសិកម្ម ជីកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា