ព័ត៌មានផ្សេងៗទៀត
ចាប់តាំងពីការផ្ទុះអាវុធថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មកប្រចាំការនៅកៀកកិតរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាជន និងក្រុមគ្រួសារកងទ័ពដែលបានភៀសខ្លួនគេចចេញពីតំបន់គ្រោះថ្នាក់នៃសង្គ្រាម។ ក្នុងរយៈពេលប្រចាំការពេញមួយសប្ដាហ៍ ក្រុមការងាររាជរដ្ឋាភិបាល បានសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីរៀបចំទីជម្រកសុវត្ថិភាពឱ្យបានសមរម្យនៅតាមបណ្តាក្រុង-ស្រុក និងធានាការផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកជាប្រចាំ បានជាង ៧០០០គ្រួសារ។ ការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ពុកម៉ែបងប្អូនក្នុងគ្រាដ៏លំបាកនេះគឺជាអាទិភាពចម្បងរបស់យើង ហើយយើងនឹងបន្តការងារនេះរហូតដល់ពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ នៅពេលតំបន់ព្រំដែនមានស្ថិរភាព។